ប្រទេសកូរ៉េខាងជើងបានចេញផ្សាយនូវចម្រៀងថ្មីមួយបទ ដោយក្រុមអ្នកហែលហមទាំងនោះបានច្រៀងសរសើរមេដឹកនាំ គីម ជុងអ៊ុន ថា លោក Kim គឺជា “ឪពុកដ៏រួសរាយរាក់ទាក់” និងជា “មេដឹកនាំម្នាក់ដ៏អស្ចារ្យ” ថែមទៀតផង។
នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយដោយរ៉យទ័រ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ដើម្បីជាការឆ្លើយតបនូវសកម្មភាពគាំទ្ររបស់ពួកគេ ក៏ដូចជាការសម្តែងនូវការដឹងគុណដល់មេដឹកនាំរបស់ខ្លួន ក្រុមមន្ត្រីដែលមកពីគណបក្សកម្មករ បានសរសេរជាចម្រៀង ក៏ដូចជាការឃោសនាដើម្បីពង្រឹងនូវឥទ្ធិលរបស់មេដឹកនាំខ្លួននោះ ពួកគេបានព្យាយាមសរសើរ និងលើកតម្តើងមេដឹកនាំផ្តាច់ការរូបនេះតាមរយៈបទចម្រៀងយ៉ាងពេញទំហឹងតែម្តង។
នៅក្នុងការចាកផ្សាយរបស់ KCNA ដែលជាសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង ព្រមទាំងទូរទស្សន៍កណ្តាលកូរ៉េ បានចាក់ផ្សាយទាំងរូបភាពនិង វីដេអូចម្រៀងមួយបទនេះជាច្រើនលើក។ យ៉ាងណាមិញ ចំពោះការផ្សព្វផ្សាយបទចម្រៀងបែបលើកជើងមួយបទនេះផងដែរ គេបានសង្កេតឃើញថា ពួកគេទាំងនោះបានកចាកផ្សាយទាំងក្នុងសាលារៀន ក្នុងកន្លែងហ្វឹកហ្វឺនទាហាន និងក្នុងមន្ទីពេទ្យក៏ដោយ ពួកមិនត្រឹមតែស្តាប់នោះទេ តែក៏បានច្រៀងចម្រៀងមួយបទនេះថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃពុធ ចម្រៀងមួយនេះវាក៏បានគេយកទៅសម្តែងបន្តផ្ទាល់លើឆាក និងតាមកញ្ចកទូរទស្សន៍ដើម្បីអបអរសាទរការបញ្ចប់ការសាងសង់ផ្ទះថ្មីចំនួន 10,000 ខ្នង ខណៈដែលលោកមានវត្តមាននៅទីនោះផងដែរ។
ការបន្តតំណែងបែបលក្ខណៈតវង្សត្រកូល របស់លោកគីម ដែលជាការគ្រប់គ្រងប្រទេសបែបផ្តាច់ការ គឺវាបានកើតឡើងចាប់តាំងពីមានសង្គ្រាមលោកលើកទី២មកម្ល៉េះ។ ត្រូកូលគីម បានព្យាយាមពង្រឹងការក្តាប់អំណាចរបស់ពួកគេ តាមរយៈការបង្កើនការកៀបសង្កត់ និងឲ្យតម្លៃដល់អ្នកពូកែយកចិត្តខ្លួនជានិច្ច។
យ៉ាងណាមិញ ចំពោះរាល់ការចេញផ្សាយបទចម្រៀងដែលមានចំណងជើងថា “Friendly Father” កើតឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងថ្មីៗនេះបានផ្លាស់ប្តូរឈ្មោះដែលខ្លួនប្រើសម្រាប់ថ្ងៃបុណ្យសាធារណៈ ដែលជំរុញឱ្យមានការរំពឹងទុកថាការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងជំហររបស់លោក Kim ។
ជំនួសឱ្យការហៅថ្ងៃឈប់សម្រាកជាសាធារណៈប្រចាំឆ្នាំ ដែលប្រារព្ធថ្ងៃកំណើតរបស់ស្ថាបនិកប្រទេស Kim Il Sung ថា “ថ្ងៃនៃព្រះអាទិត្យ” ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចាប់ផ្តើមភាគច្រើនសំដៅទៅវាថាជា “ថ្ងៃឈប់សម្រាកខែមេសា” ព្រោះពួកគេបានគិតថា វាមានអព្យាក្រឹតជាង។
បើទោះជាយ៉ាងណាក៏ដោយ ខាងមន្ត្រីនៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ការផ្លាស់ប្តូរបែបនេះ វាអាចជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Kim ដើម្បីឈរនៅលើជើងរបស់គាត់ដោយមិនពឹងផ្អែកលើអ្នកកាន់តំណែងមុនរបស់ឪពុកខ្លួនបន្តទៀតនោះទេ។