នៅក្នុងការចុះផ្សាយរបស់ Wall Street កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ បានលើកឡើងថា
ជំលោះជាបន្តបន្ទាប់ពីសង្គ្រាមបានកើតឡើងលើទឹកដីអ៊ុយក្រែន រួចក៏បន្តទៅរកទំនាស់ថ្មីមួយទៀតលើទឹកដីរបស់មជ្ឈិមបូព៌ាវិញម្តង។ បើជម្លោះចេះតែផ្ទុះឡើងមិនចេះចប់បែបនេះ តើអ្នកវិនិយោគ ឬក៏ឈ្មួញធំៗនៅក្នុងពិភពលោកទាំងនោះ ហ៊ានបណ្តាក់ទុនតទៅទៀតដែរទេ?
សូមកុំប៉ានស្មាន យើងអាចលើកយកតួរលេខជាក់ស្តែងមកនិយាយតែម្តង។ បើយោងទៅតាមការរៀបរាប់ពីក្រុមហ៊ុនផ្តល់សេវាវាយតម្លៃដែលធំជាងគេនៅក្នុងពិភពលោក S&P បានឲ្យដឹងថា សេវាកម្មផ្តល់ឥណទានបានធ្លាក់ចុះរៀងរាល់សប្តាហ៍ ខណៈដែលភាគហ៊ុនរបស់អ្នកបច្ចេកវិទ្យាកំពូលទាំងប្រាំពីរបានថយចុះប្រាក់ចំណេញជិត 8% ដោយកើតឡើងក៏ព្រោះតែការប្រែប្រួលនៃតម្លៃភាគហ៊ុនរបស់ខ្លួន។
ភាពតានតឹងដែលចេះតែកើនឡើងជាបន្តបន្ទាប់ សូម្បីតែនៅក្នុងទ្វីបអាស៊ី តួរយ៉ាងដូចជានៅក្នុងសមុទ្រចិនខាងត្បូង បូករួមទាំងការស្រែកឃ្លានរបស់ចិនក្នុងការទាមទារយកកោះតៃវ៉ាន់មកគ្រប់គ្រង វាក៏បាធ្វើឲ្យចិន ជាមួយនិងសហរដ្ឋអាមេរិកមានភាពល្អកករជាមួយគ្នារួចទៅហើយ។
យ៉ាងណាមិញ ប្រសិនបើយើងលើកយកមួយមកនិយាយក្នុងចំនោមតម្រូវការដែលបានធ្លាក់ចុះជាងគេនៅក្នុងទីផ្សាជាក់ស្តែងនោះ វាគឺជាវិបត្តិអចលនទ្រព្យ។ តែបើយើងយោងតាមការរៀបរាប់ពីប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សាម្នាក់ដែលមានមូលដ្ឋាននៅ StoneX Group លោក បានរៀបរាប់ឲ្យដឹងថា ថ្វីត្បិតតែជម្លោះវាបានកើតឡើងរវាងតែអ៊ីស្រាអែល និងក្រុមហាម៉ាស់ តែវាក៏បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃរហូតដល់លើសពី 100 ដុល្លារក្នុងមួយបារ៉ែលឯណោះ។
បើវត្ថុធាតុដើមមួយនេះ វាមានតម្លៃខ្ពស់រួចទៅហើយនោះ តើការលក់ទំនិញផ្សេងទៀតនៅក្នុងទីផ្សាវាត្រូវប្រឈមមុខនិងបញ្ហាតម្លៃយ៉ាងណាខ្លះ?
វិនិយោគិនសព្វថ្ងៃនេះកំពុងតែប្រឈមមុខនឹងហានិភ័យខ្ពស់ៗជាច្រើនប្រភេទ ដែលអាចនិយាយបានថាវាមានចំនួនច្រើនធ្វេដង។ ប្រាក់ចំណូលនៃសាជីវកម្មរបស់ពួកគេកាន់តែធ្លាក់ចុះ ប្រាក់ចំនេញកាន់តែតិចទៅៗ ចុះបើការប្រាក់នឹងឡើងថ្លៃ តើពួកគេខំវិនិយោគធ្វើអ្វី?
Fed បានចាប់ផ្តើមដំឡើងអត្រាការប្រាក់តាំងពីពីរឆ្នាំមុនមកម្ល៉េះ ប៉ុន្តែទំហំនៃការកើនឡើងរបស់ទីផ្សារឥឡូវនេះគឺកាន់តែមានការគំរាមកំហែង ដែលជាមូលហេតុធ្វើឲ្យទ្រព្យសម្បត្តិរបស់ពួកអ្នកវិនិយោគទទួលរងនូវហានិភ័យកាន់តែខ្ពស់។
ផ្ទុយទៅវិញចុះបើទំហំនៃការកើនឡើងនៃទីផ្សារឥឡូវនេះ វាមានតែការគំរាមកំហែងមិនចេះចប់នោះ ពិតប្រាកដណាស់ការកើនឡើងនៃសហាគ្រាសគឺវាមិនអាចមានទេ តែចំពោះការបិទវិញនោះវាអាចនិងមានការកើនឡើង។