មានមនុស្សយ៉ាងតិច18 នាក់ បានរងរបួស និង 7 នាក់ផ្សេងទៀតបានបាត់បង់ជីវិ គឺនៅក្នុងឧបទ្ទវហេតុមួយដែលកើតឡើងក្នុងព្រឹត្តិការណ៍ Fox Hill Supercross ដោយធ្វើឡើងក្នុងទីក្រុង Diyatalawa កាលពីថ្ងៃអាទិត្យ។
បើយោងតាមការចុះផ្សាយដោយ BBC បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់គឺមានមន្ត្រីប្រចាំការនៅកន្លែងប្រណាំងចំនួនបួននាក់ ព្រមទាំងមានអ្នកចូលទៅទស្សនាក្នុងនោះមានក្មេងស្រីអាយុប្រាំបីឆ្នាំម្នាក់ផងដែរ។
សូមបញ្ជាក់ថា ចំពោះការប្រណាំងរថយន្តខាងលើនេះ ត្រូវបានរៀបចំឡើងដោយមន្ត្រីរបស់ស្រីលង្កា ដោយមានអ្នកចូលទៅទស្សនាសរុបជាង 100,000 នាក់ឯណោះ។
បើយោងតាមរយៈវីដេអូ និងសាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយប្រាប់ BBC ថា មនុស្សជាច្រើនដែលកំពុងទស្សនាបានប្រញាប់ប្រញាល់រត់ នៅពេលឡានបើកប្រណាំងនោះបានរេចង្កូតទៅកន្លែហ្វូងមនុស្ស ទើបធ្វើឲ្យខាងមន្ត្រីផ្អាកព្រឹត្តិការណ៍នេះជាបន្ទាន់ បន្ទាប់ពីគ្រោះមួយនេះបានកើតឡើង។
គួររំឮកថា ជនរងគ្រោះចំនួន ២ នាក់បានស្លាប់ដោយសាររបួសក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយចំណែកឯអ្នករបួសខ្លះទៀតកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មិនខ្វល់ថាគ្រោះថ្នាក់មួយនេះ បានកើតឡើងដោយចេតនា ឬអចេតនាយ៉ាងណាទេ តែចំពោះការស៊ើបអង្កេតរបស់ប៉ូលីសគឺពួកគេកំពុងតែធ្វើការធម្មតា។