កងទ័ពជើងទឹកជប៉ុនកំពុងបន្តស្វែងរកនាវិកដែលបានបាត់ខ្លួនចំនួន ៧ នាក់ នៅឯមហាសមុទ្រប៉ាស៊ីហ្វិក គឺបន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងកាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន BBC កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។
យើងខ្ញុំសូមបញ្ជាក់ថា ចំពោះមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ ខាងទីភ្នាក់ងាររបស់ BBC មិនទាន់ទទួលបានការរាយការណ៍ណាមួយជាក់លាក់ទេ ប៉ុន្តែចំពោះការកើតឡើងនៃឧប្បតិវហេតុវិញ គឺវាបានកើតឡើងនៅជិតកោះ Izu ដែលចំងាយពីដីគោកប្រហែល 600km (372 ម៉ាយ) នៃភាគខាងត្បូងទីក្រុងតូក្យូ។
នាយករដ្ឋមន្ត្រីប្រទេសជប៉ុនលោក Fumio Kishida បានប្រកាសថា គ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់និងការកាន់ទុក្ខចំពោះសោកនាដកម្មនេះនៅថ្ងៃចន្ទ។ ដោយលោកបានមានប្រសាសន៍បន្តថា “លោកពិតជាសោកស្ដាយជាខ្លាំង ដែលយើងបានបាត់បង់បុគ្គលិករបស់យើង ខណៈពួកគេបានចូលរួមក្នុងការហ្វឹកហ្វឺនយ៉ាងលំបាក នៅកណ្តាលយប់ជ្រៅ”។
សូមរំឮកថា ការហ្វឹកហ្វឺនរបស់នាហ្វឹកជប៉ុន គឺពួកគេបានប្រព្រឹត្តទៅនៅវេលាម៉ោង 22:38 ម៉ោងក្នុងស្រុក (14:38 BST) ចេញពីកោះ Torishima ហើយការធ្វើសមយុទ្ធនោះគឺពួកគេមានបំណងចង់ប្រឆាំងនាវាមុជទឹករបស់ចិននៅពេលយប់។ នៅពេលដែលឧទ្ធម្ភាគចក្របានហោះហើរដើម្បីធ្វើប្រតិបត្តិការនោះ មួយនាទីក្រោយមក មន្ត្រីប្រចាំការក៏បានទទួលនូវសញ្ញាអាសន្នពីឧទ្ធម្ភាគចក្រទាំងពីរនោះ។
នៅ 25 នាទីបន្ទាប់ ទើបខាងយោធាបានដឹងថា ប្រព័ន្ធទំនាក់ទំនងជាមួយយន្តហោះផ្សេងទៀតគឺបានកាត់ផ្តាច់នៅក្នុងតំបន់ដូចគ្នាដែរ។ ភ្លាមៗនោះខាងអាជ្ញាធររបស់ប្រទេសជប៉ុន បានបើកប្រតិបត្តិការស្វែងរកដ៏ធំមួយដោយប្រើកប៉ាល់ចំនួន១០គ្រឿង និងយន្តហោះ៥គ្រឿងដើម្បីពិនិត្យទូទាំងដែនទឹករបស់ខ្លួន។
ក្នុងនោះផងដែរមានមន្ត្រីកងទ័ពជើងទឹកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “យើងមានប្រតិបត្តិការរយៈពេល 24 ម៉ោងសម្រាប់ការស្វែងរក ដែលបានកើតឡើងពេញមួយថ្ងៃ និងពេញមួយយប់” ។
ការស្វែងរកពួកគេបានរកឃើញសាកសពបុរសម្នាក់ក្នុងចំណោមនាវិកដែលបានបាត់ខ្លួន ព្រមទាំងបានរកឃើញឧបករណ៍ថតសំឡេង និងកំទេចកំទីដែលរួមមានផ្នែកនៃស្លាបរ៉ូទ័រផងដែរ។
តាមពិតទៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសជប៉ុនបាន បង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបទៅនឹង ការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងតំបន់ មិនតិចឡើយ។
ហើយប្រសិនបើយើងនិយាយអំពីការធ្លាក់ឧទ្ធម្ភាគចក្ររបស់ជប៉ុនវិញនោះ វាមិនមែនជាលើកទីមួយនោះទេ។ ព្រោះកាលពីខែមេសា ឆ្នាំ 2023 ឧទ្ធម្ភាគចក្រកងទ័ពជប៉ុនគឺធ្លាប់បានធ្លាក់នៅក្បែរកោះ Miyako ក្នុងខេត្ត Okinawa ភាគខាងត្បូងម្តងរួចទៅហើយ នៅពេលនោះវាក៏បានស្លាប់មនុស្សប្រមាណជា១០នាក់ថែមទៀតផង។
យ៉ាងណាមិញចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ UH60 ដែលគេស្គាល់ថាជា Black Hawk វាបានធ្វើការអង្កេតតំបន់ តែវាបែរជាបានបាត់ខ្លួននោះ រឿងនេះគឺត្រូវបានមេបញ្ជាការកងកម្លាំងស្វ័យការពារដីគោកជាន់ខ្ពស់របស់ជប៉ុនបានសន្និដ្ឋានថា ក្នុងចំណោមពួកគេគឺមិនមានអ្នកម្នាក់អាចនៅមានជីវិតនោះទេ។