កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខាងតុលាការរបស់អូស្ត្រាលីបានចេញដីការ ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Elon Musk ដែលមានឈ្មោះថា X ជួយលាក់បាំងនូវវីដេអូមួយ ដែលបង្ហាញពីការវាយប្រហារមួយបានកើតឡើងនៅទីក្រុងស៊ីដនីកាលពីសប្តាហ៍មុន។
យ៉ាងណាមិញ បើយោងទៅតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC បានឲ្យដឹងថា ខាងអ្នកនាំពាក្យរបស់ក្រុមហ៊ុន X បានធ្វើការឆ្លើយតបទៅកាន់តុលាការបស់ប្រទេសមួយនេះវិញថា ដីកាខាងនេះគឺមិនស្ថិតនៅក្នុងវិសាលភាពនៃច្បាប់របស់ប្រទេសអូស្ត្រាលីនោះទេ។
ការឆ្លើយតបដោយបុគ្គលិករបស់លោក Elon Musk វាបានជំរុញឲ្យស្នងការ eSafety របស់ប្រទេសអូស្ត្រាលី ដែលជានិយតករឯករាជ្យហាក់ដូចជាមិនពេញទាល់តែសោះ។ ដោយក្នុងនោះ eSafety បានលើកឡើងថា
ប្រសិនប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅតែមិនព្រមលុបវីដេអូនៃការចាក់សម្លាប់នៅក្នុងព្រះវិហារ Assyrian Christ the Good Shepherd នោះទេ ក្រុមហ៊ុនមួយនេះប្រាកដជារងនៅការផាកពិន័យជាមិនខាន។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារនេះផងដែរ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រាប់ ABC News ថា ការឆ្លើយតបរបស់ លោក Elon Musk គឺលើសពីសមភាពបន្តិចហើយ ។ លោក Albanese បាននិយាយបន្តទៀតថា “ខ្ញុំយល់ថា វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលខាងប្រព័ន្ធផ្សព្វផ្សាយ X បានជ្រើសរើសយកការមិនសហការជាមួយនិងតុលារបស់អូស្ត្រាលីនោះ ។ លោកមានប្រសាសន៍បន្ថែមទៀតថា កាលដែលយើងស្នើរឲ្យបិទនូវវីដេអូមួយនេះ គឺយើងចង់ការពារសិទ្ធរបស់លោកស្រី Inman Grant ព្រោះថាលោកស្រី គាត់គឺជាស្ត្រីម្នាក់ដែលបានចេញមុខការពារប្រជាជនអូស្ត្រាលីយើងជាងគេ។ លោកបានរិៈគន់ទៀតថា ប្រព័ន្ធផ្សព្វផ្សាយសង្គម X គឺជាបណ្តាញសង្គមមួយដែលមិនមានទំនួលខុសត្រូវ។
តែបើទោះជាយ៉ាងណាក៏ដោយ លោក Elon Musk បានឆ្លើកយតបដោយការសរសេរបង្ហោះជាបន្តបន្ទាប់តាមអ៊ីនធឺណិតថា ខ្ញុំចង់ចំណាយពេលបន្តិច ដើម្បីថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ដែលបានជូនដំណឹងដល់សាធារណជនថា វេទិការបស់លោកគឺវេទិកាដែលបានបង្ហាញនូវអ្វីដែលការពិតតែមួយគត់”។ តែកំភ្លេចថាមនុស្សម្នាក់ៗគឺមានសិទ្ធ និងសេរីក្នុងការបញ្ចេញមតិ ហើយក៏មានសិទ្ធបង្ហាញនូវអ្វីដែលជាកាពិត។