អ្នកផ្តើមគំនិតធ្លាប់ស្រមៃថា កម្មវិធីដែលមានការចូលរួមដោយតារាសម្តែងរឿងអាសអាភាសរបស់ប្រទេសជប៉ុន ក៏ដូចជាតារាសិចស៊ីល្បីៗនៅក្នុងរបស់ប្រទេសជាច្រើននាក់នោះ វាប្រាកដជាមានអ្នកចូលទៅទស្សនាយ៉ាងតិចក៏ 5,000 នាក់ដែរ។ កម្មវិធីពិព័ណដែលមានការដាក់ទាំងរបស់របរផ្សេងៗជាច្រើន ដែលហាក់ដូចជាបើកជំហរខ្លាំងពេក វាបានធ្វើឲ្យមានផលប៉ះពាល់ដល់សិលធម៌សង្គម។ តែនៅរយៈ ២៤ ម៉ោងមុនការធ្វើកម្មវិធីបែបអាសអាភាសនោះ វាក៏ត្រូវបានគេលុបចោលទៅវិញ។
មានមនុស្សជាច្រើនទូទាំងពិភពលោកបានសម្រុកទៅមើលតារាសិចជប៉ុន និងតារាសិចស៊ីដែលពួកគេចូលចិត្ត ដោយពួកគេទាំងនោះបានហោះហើរទៅប្រទេសកូរ៉េដើម្បីទៅទស្សនាព្រឹត្តិការណ៍ដ៏ធំ និងដំបូងគេមួយនោះកាលពីចុងសប្តាហ៍មុនថែមទៀតផង។
ប៉ុន្តែ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលនៅមានអរិយធម៌បែបបុរាណច្រើន ហេតុដូច្នេះហើយ ចំពោះ ការផ្សព្វផ្សាយដែលជំហរឲ្យមានមនុស្សអាក្រាតកាយ ឬក៏ការបង្ហាញរូបអាសអាភាសជាសាធារណៈនោះ ដាច់ខាតប្រជាជនកូរ៉េត្រូវតែតវ៉ា។
បើយោងតាមការរៀបរាប់ពីលោក Lee Hee Tae ដែលមកពីក្រុមហ៊ុន Play Joker បាននិយាយថា “ជាធម្មតាគ្រប់ប្រទេសអភិវឌ្ឍន៍ទាំងអស់សុទ្ធតែមានពិធីបុណ្យផ្លូវភេទបែបនះ ប៉ុន្តែនៅក្នុងប្រទេសកូរ៉េខាងត្បូងរបស់យើងគឺមិនអនុញ្ញាតឲ្យមានវប្បធម៌កម្សាន្តបែបនេះឡើយ។
លោកបានលើកឡើងទៀតថា កាលពីមួយខែមុន ក្រុមសិទ្ធិស្ត្រីដែលមកពីក្រុង Suwon ក៏ធ្លាប់ចេញមកតវ៉ានូវកម្មវិធីបែបនេះរួចមកហើយ។ ពួកគេបានចោទប្រកាន់ពិធីបុណ្យអាសអាភាសនេះថា ជាកម្មវិធីកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី។
គួរបញ្ជាក់ថា ចំពោះគោលបំណងដែលគេចង់រៀបចំកម្មវិធីបែបអាក្រាតកាយនេះឡើង គឺពួកគេមានគោលបំណងធំៗចំនួន ២៖
ទី១ កម្មវិធីដែលមាននារីៗស្លៀកសម្លៀកបំពាក់បែបស្រើបស្រាល ប្រាកដណាស់ វានិងមានបុរសយ៉ាងច្រើនលើសលប់បានចំណាយលុយក្នុងការទិញសំបុត្រចូលទស្សនាជាមិនខាន។
ទី ២ លំហូរនៃអ្នកដែលមកទស្សនា គឺនិងអ្នកមកពីក្រៅប្រទេស វាក៏ជាកក្តាដែលជំរុញឲ្យប្រជាជនរបស់យើងបានចំណូល។
តែផ្ទុយទៅវិញ អភិបាលក្រុងក្នុងតំបន់បានថ្កោលទោសចំពោះព្រឹត្តិការណ៍នេះ ព្រោះថាពួកគេបែរជាចង់តាំងបង្ហាញនៅទីតាំងមួយ ដែលនៅជិតសាលាបឋមសិក្សា ក្នុងនោះខាងអាជ្ញាធរបានគំរាមថា ពួកគេនិងដកហូតអាជ្ញាប័ណ្ណទីកន្លែងមួយនេះថែមទៀតផង។ គួរបញ្ជាក់ថា នៅថ្ងៃបន្ទាប់ពីប្រទេសកូរ៉េប្រកាសមិនមានកម្មវិធីរបៀបនេះនៅក្នុងប្រទេសរបស់ខ្លួននោះ ភ្លាមៗនោះតារាសិចរបស់ប្រទេសជប៉ុនក៏ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញផងដែរ។