តាមរយៈទីក្រុង ម៉ានីល កាលពីថ្ងៃទី ២៤ ខែមេសា បានឲ្យដឹងថា ជារៀងឆ្នាំ នៅក្នុងខែមីនា មេសា និងឧសភា ជាធម្មតាគឺវាមានអាកាសធាតុក្តៅ និងស្ងួតបំផុត ជាពិសេសជាងនេះទៅទៀតនោះគឺនៅក្នុងប្រជុំកោះ ប៉ុន្តែបច្ចុប្បន្នអ្វីៗវាមិនដូចកាលពីមុនទេ នេះក៏ព្រោះតែការប្រែប្រួលនៃអាកាសធាតុ ហើយអ្វីដែលសំខាន់នោះឆ្នាំ២០២៤គឺមានការរួមបញ្ចូលទាំងបាតុភូតអាកាសធាតុ El Nino ថែមទៀតផង។
បើយោងតាមការចុះផ្សាយពីកាសែតចិនពេលព្រឹកបានឲ្យដឹងទៀតថា នៅភាគខាងត្បូងនៃទីក្រុងម៉ានីលថ្ងៃនេះគឺមានសន្ទស្សន៍កំដៅខ្ពស់រហូតដល់ 47 អង្សារសេ (116.6 អង្សាហ្វារិនហៃ) ប្រភពមួយនេះ បាននិយាយទៀតថា “វាមិនត្រឹមតែជាកំដៅដែលក្តៅខ្លាំងប៉ុណ្ណោះទេ តែក៏ពិបាកដកដង្ហើមផងដែរ” ។ កំដៅដែលក្តៅជ្រុលហួសហេតុបែបនេះ មិនចាំបាច់មានការប្រមានទេ ក៏ប្រជាជនដែលរស់នៅទីនោះ មិននិយាយមុនទៅហើយថា ពួកគេមិនហ៊ានចេញពីផ្ទះឡើយ។
កម្មវិធីចាក់វីដេអូកំពុងចាក់ផ្សាយពាណិជ្ជកម្ម។ អ្នកអាចរំលងការផ្សាយពាណិជ្ជកម្មក្នុងរយៈពេល 5 វិនាទីដោយប្រើកណ្តុរ ឬក្តារចុច
បើយោងតាមការរៀបរាប់ពីលោក អាណា សូលីស ដែលជាអ្នកជំនាញផ្នែកអាកាសធាតុនៃអ្នកព្យាករណ៍អាកាសធាតុរដ្ឋបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខទៀតកំដៅនិង កាន់តែខ្លាំងជាងពេលនេះទៅទៀត។
លោកបាននិយាយបន្តថា “យើងត្រូវកំណត់ពេលវេលាដែលយើងត្រូវចំណាយពេលនៅខាងក្រៅ ហើយជាពិសេសយើងត្រូវតែទទួលទានទឹកឱ្យបានច្រើន ត្រូវចាំថាអ្នកត្រូវប្រើឆ័ត្រ និងមួកពេលចេញទៅខាងក្រៅជានិច្ច”។
លោកបាននិយាយបន្ថែមទៀតថា បាតុភូត El Nino វាគឺជាហេតុផលចម្បងនៃការឡើង “កំដៅខ្លាំង” ហើយវានិងបន្តប៉ះពាល់ដល់តំបន់ជាច្រើនទៀតក្នុងប្រទេសរបស់យើង ដោយក្នុងនោះគឺមានខេត្តប្រហែលពាក់កណ្តាលនៃប្រទេសបានស្ថិតក្នុងភាពរាំងស្ងួតយ៉ាងជាក់លាក់។
គួរបញ្ជាក់ថា ឥឡូវនេះខាងសាលាក្រុងភាគខាងជើងនៃ Aparri បានលើកឡើងថាពួកគេបានស៊ូទ្រាំធ្វើការទាំងសន្ទស្សន៍កំដៅបានឡើងដល់ 48 ដឺក្រេ។ ចំពោះកម្រិតមួយនេះគឺវាតួរលេខដែលខ្ពស់បំផុតនៅក្នុងប្រទេស យើងហើយ។
យ៉ាងណាមិញ សម្រាប់សីតុណ្ហភាពក្តៅខ្លាំងក្នុងរដ្ឋធានីម៉ានីល វាក៏បានបង្ខំឱ្យសាលារៀនជាច្រើនប្តូរកម្មវិធីដោយរៀនពីចម្ងាយ រហូតដល់ខាងអាជ្ញាធរប្រកាសថាស៊ីតុណ្ហភាពត្រឡប់មកប្រក្រតីវិញ។