ឥណ្ឌា៖ ជិះតាក់ស៊ី និងទទួលបានស្រាបៀរដោយឥតគិតថ្លៃ ដើម្បីជាការទាក់ទាញឲ្យមានអ្នកទៅបោះឆ្នោត

នៅក្នុងរដ្ឋ Karnataka រដ្ឋ Bengaluru តែងតែឮព័ត៌មានថា ទីនោះគឺមានអ្នកទៅបោះឆ្នោតតិចតួចបំផុត ហេតុដូច្នេះហើយ ទើបប្រទេសឥណ្ឌាបានប្រកាសថា សណ្ឋាគារ សេវាតាក់ស៊ី និងក្រុមហ៊ុនផ្សេងទៀតនឹងចូលរួមលើកទឹកចិត្តដល់ប្រជាជនដែលបានទៅបោះឆ្នោត។

តាមដានយើងតាមរយៈ Telegram CPN Daily

          បើយោងតាមការចុះផ្សាយពី BBC កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ បានដឹងថា រដ្ឋទាំងពីរខាងលើ គឺមានការបញ្ចុះតម្លៃទៅលើថ្លៃឈ្នួលតាក់ស៊ី បូករួមការផ្តល់ជូនស្រាបៀដោយឥតគិតថ្លៃ ជាពិសេសសូម្បីតែការពិនិត្យសុខភាពក៏មិនមានគិតសេវាថែមទៀតផង។

ទីភ្នាក់ងាររបស់ BBC បាននិយាយទៀតថា នៅតាមហាងអាហារជាច្រើនទូទាំងប្រទេសបានតម្រូវឲ្យអតិថិជន ត្រូវតែបង្ហាញនូវម្រាមដៃរបស់ពួកគេដែលមានស្នាមប្រឡាក់ទឹកថ្នាំមិនអាចលុបបាននោះ ជាភស្តុតាងជាមុនសិន ទើបពួកគេអាចចូលទៅក្នុងហាងបាន។

គួររំឭកថា កាលពីថ្ងៃពុធតុលាការ​ជាន់​ខ្ពស់​របស់​រដ្ឋ​ បាន​អនុញ្ញាត​ឲ្យ​សមាគម​សណ្ឋាគារទាំងអស់ត្រូវ​ផ្តល់​អាហារ​ដោយ​មិន​គិត​ថ្លៃ ឬ​ក៏​បញ្ចុះ​តម្លៃជាពិសេស ដល់ប្រជាជនខ្លួនដែលបានទៅបោះឆ្នោតថែមទៀតផង។

 បើយោងតាមរយៈលោក PC Rao ដែលជាប្រធានសមាគមសណ្ឋាគារបានប្រាប់កាសែត Bangalore Mirror ថា “សណ្ឋាគារ និងភោជនីយដ្ឋានផ្សេងៗជាច្រើន នឹងផ្តល់របស់នូវលក្ខខណ្ឌពិសេសៗផ្សេងៗគ្នាដល់អ្នកបោះឆ្នោតដោយផ្អែកលើ ការទិញរបស់ពួកគេ” ។ លោកបានបន្ថែមថា “ខណៈពេលនោះផងដែរ កន្លែងទាំងអស់ ខ្លះគឺមានផ្តល់ជូនកាហ្វេដោយឥតគិតថ្លៃ ឬក៏ជាដូសា [នំផេនខេកដែលធ្វើពីម្សៅអង្ករ និងសណ្តែកបាយ] និងទឹកផ្លែឈើដើម្បីជំនះកំដៅជាដើម ម្យ៉ាងទៀតហាងមួយចំនួននឹងផ្តល់ការបញ្ចុះតម្លៃលើអាហារ ព្រមទាំងមានការផ្តល់ជូននៅអ្វីផ្សេងៗជាច្រើនទៀតដើម្បីជាការស្វាគមន៍ដល់ភ្ញៀងដែលបានមកដល់”។

ក្រុមការងាររបស់ BBC បានរាយការណ៍ទៀតថា ក្រុមហ៊ុនភាគច្រើនក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមលើកទឹកចិត្តអ្នកស្រុកឱ្យបោះឆ្នោតចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះមានសួនកម្សាន្តដ៏ពេញនិយមជាច្រើនដូចជា Wonderla បានផ្តល់សំបុត្រដល់អ្នកបោះឆ្នោតក្នុងតម្លៃពិសេសមួយដែលមិនធ្លាប់មាន ខណៈដែល Deck of Brews ដែលជាហាងស្រាដ៏ធំនៅក្នុងទីក្រុងកំពុងផ្តល់ស្រាបៀរដោយឥតគិតថ្លៃដល់អតិថិជនចំនួន 50 នាក់ដំបូងដែលបានបោះឆ្នោត។

ទន្ទឹមនឹងនោះ កម្មវិធី Ridesharing Blu-Smart កំពុងផ្តល់ការបញ្ចុះតម្លៃ 50% ដល់អ្នកដំណើរដែលធ្វើដំណើរក្នុងចម្ងាយ 30km (18 ម៉ាយ) នៃការិយាល័យបោះឆ្នោត ខណៈដែលអ្នកប្រមូលតាក់ស៊ី Rapido កំពុងផ្តល់ការជិះដោយឥតគិតថ្លៃដល់ជនពិការ និងអ្នកបោះឆ្នោតដែលមានវ័យចំណាស់ជាដើម។

លោក Gopi Chand Cherukuri សហស្ថាបនិកក្រុមហ៊ុន Philly’s បានប្រាប់កាសែត The Indian Express ថា “នេះគឺជាវិធីរបស់យើងក្នុងការអបអរសាទរលទ្ធិប្រជាធិបតេយ្យ ព្រោះយើងចង់បង្ហាញថា ការបោះឆ្នោតគឺពិតជាមានសារៈសំខាន់” ដោយលោក បានបញ្ចុះតម្លៃប្រមាណ 30% លើប៊ឺហ្គឺ និងទឹកដោះគោខាប់ ដល់អ្នកបោះឆ្នោត 100 នាក់ដំបូង សម្រាប់ការទិញក្នុងហាងរបស់លោកដោយផ្ទាល់ផងដែរ។

Reporter:
scroll to top