ក្រុមហ៊ុន Apple បានពិភាក្សាជាមួយ OpenAI ដើម្បីអភិវឌ្ឍមុខងារ AI របស់ iPhone

Bloomberg  បានរាយការណ៍ កាលពីថ្ងៃទី ២៧ ខែមេសានេះថា ក្រុម Aplle បានពិភាក្សាជាអង្គការស្រាវជ្រាវបញ្ញាសិប្បនិមិត្ត (OpenAI) ដើម្បីធ្វើការកែប្រែ និងអភិវឌ្ឍនូវមុខងា AI ជំនាន់ថ្មីរបស់ខ្លួន។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រភពខាងលើបាននិយាយទៀតថា Apple និងធ្វើការកែប្រែជាពិសេសទៅលើមុខងារមួយចំនួន ដែលមាននៅក្នុង startup គឺដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។ យ៉ាងណាមិញ បន្ទាប់ពីការពិភាក្សា ជាច្រើនលើក បើយោងមនុស្សម្នាក់ដែលដឹងពីរឿងខាងលើនេះបាននិយាយប្រាប់ Bloomberg ថា ចំពោះមុខងារ OpenAI នឹងត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ របស់iPhone បន្ទាប់ពីក្រុមហ៊ុនបានដាក់ឲ្យដំណើរការនៅ iOS 18 ។

តែបើទោះជាយ៉ាងណាក៏ទាំងក្រុមហ៊ុន Apple និង OpenAI មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់​រ៉យទ័រ​ សម្រាប់​ការ​ធ្វើ​អត្ថាធិប្បាយ ជុំវិញពាក្យចចាមរ៉ាមដែលខាងសារព័ត៌មានរបស់ Bloomberg បានចុះផ្សាយនោះដែរ។

គួររំឮកថា កាលពីខែមុន Bloomberg ក៏ធ្លាប់បានរាយការណ៍ថា Apple កំពុងពិភាក្សាជុំវិញការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Google ក្នុងប្រើប្រាស់មុខងារ Gemini chatbot នៅក្នុង iPhone សេរីថ្មីរបស់ខ្លួន។ យ៉ាងណាមិញ ចំពោះក្រុមហ៊ុនApple ក៏មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចិត្តជា​ចុង​ក្រោយនោះទេថា តើ​ដៃគូ​ណាមួយដែល​ខ្លួន​នឹងជ្រើសរើសនោះ។ តែប្រសិនបើយើងនិយាយអំពី រឿងដែល​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងនាពេលខាងមុខវិញមានក្រុមអ្នកជំនាញជាច្រើនបានទស្សទាយថា ក្រុមហ៊ុន Apple ប្រាកដជាជ្រើសរើស​ទាំង OpenAI និង Alphabet Inc’s (GOOGL.O)ជាមិនខាន។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះក្រុមហ៊ុន Apple គឺហាក់ដូចជាមានភាពយឺតយ៉ាវក្នុងការដាក់ចេញនូវ AI ជំនាន់ថ្មី ដែលមានសមត្ថភាពអាចបង្កើតការឆ្លើយតបដូចមនុស្ស ខណៈដែលដៃគូប្រកួតប្រជែងកំពុងតែប្រមូលប្រាក់ពីមុខងារមួយនេះ។

តែបើយោងតាមការប្រកាសពីនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយ កាលពីខែកុម្ភៈថា ក្រុមហ៊ុនលោកកំពុងវិនិយោគ “យ៉ាងសំខាន់” គឺនៅក្នុង AI ជំនាន់ថ្មី ហើយលោកនឹងបង្ហាញបន្ថែមទៀតអំពីផែនការរបស់ខ្លួនក្នុងការដាក់ចេញនូវបច្ចេកវិទ្យាមួយនេះ ឱ្យអតិថិជនបានប្រើប្រាស់យ៉ាងយូបំផុតនៅចុងឆ្នាំ២០២៤នេះ។

Reporter:
scroll to top