តើក្រុមហ៊ុន Apple មានរឿងអ្វីខ្លះបានកើតឡើង ខណៈដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះគ្រោងនឹងឈានចូលវ័យ 64 ឆ្នាំ សោះ បែរជាមានពាក្យចចាមរ៉ាមជាច្រើនបានលេចឮថា បន្តិចទៀតនិងមានអ្នកផ្សេងចូលមកជំនួសតំណែងរបស់លោក Tim Cook ជាមិនខាន។
យោងតាមរបាយការណ៍របស់ Bloomberg នាពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្នគឺបេក្ខជនម្នាក់ ដែលទំនងជានឹងចូលកាន់តំណែងជំនួសបុរសវ័យចំណាស់ខាងលើនាពេលខាងមុខនេះ។ បេក្ខជនរូបនោះ គាត់គឺជាអ្នកមនុស្សម្នាក់ ដែលមានភាពស្មោះត្រង់ ហើយជាក់ស្តែងគាត់ក៏ជាប្រធានផ្នែកវិស្វកម្មផ្នែកជំនាញជាយូយាណាស់មកហើយ លោកមានឈ្មោះថា John Ternus ។
សារព័ត៌មាន Bloomberg បានរាយការណ៍បន្តទៀតថា លោក John Ternus គាត់ត្រូវបានគេស្គាល់ថា លោកគឺជាអ្នកដឹកនាំខាងផ្នែក Apple iPad, AirPods និងស៊េរី iPhone ចុងក្រោយបង្អស់ថែមទៀតផង។ លោក Ternus គឺជាបុរសម្នាក់ដែលធ្លោខ្លាំងជាងគេក្នុងចំណោមបេក្ខជនទាំងអស់ ដែលបានឈរឈ្មោះធ្វើជាប្រធានប្រតិបត្តិ។ យ៉ាងណាមិញ បើយោងតាមការរៀបរាប់តាមរយៈលោក Jeff Williams ដែលជា(COO)របស់ក្រុមហ៊ុន Aplle ផ្ទាល់តែម្តងបាននិយាយប្រាប់ក្រុមការងាររបស់ Bloomberg ថា លោក Tim Cook គាត់គឺជាមនុស្សម្នាក់ដែលមានខ្នងបង្អែកក្រាស់ជ្រុល ហេតុដូច្នេះហើយទើបធ្វើឲ្យលោក អាចទទួលបានតំណែងជានាយកប្រតិបត្តិបន្ទាប់ពីស្ថាបនិក Steve Jobs កាលក្នុងឆ្នាំ 2011។
តែបើទោះជាយ៉ាងនេះក្តី បើយោងតាមរបាយការណ៍របស់ Bloomberg ដែលប្រមូលបាន វាអាចធ្វើឲ្យយើងអាចធ្វើកំណត់សម្គាល់ថា ការផ្លាស់ប្តូរមេដឹកនាំវាមិនមែនជារឿងដែល “ចេះតែអាចទៅរួចនោះទេ” ផ្ទុយទៅវិញ ដំបូងឡើយ លោក Steve Jobs មិនបានធ្វើការផ្ទេរតំណែងទៅឲ្យលោក Tim Cook ដោយងាយស្រួលនោះដែរ។ មានរបាយការជាច្រើនបានបង្ហាញថា លោក Steve Jobs បានសម្រេចចិត្តជ្រើសរើសអ្នកស្នងតំណែងពីលោក ក៏ព្រោះតែគោលគំនិត និងឆន្ទៈរបស់លោក គឺវាដូចគ្នាទៅនឹងលោក Tim Cook ដូច្នោះដែរ។
ប្រភពដដែលនោះបាននិយាយទៀតថា ការបន្តវេនរបស់លោក Tim Cook គឺត្រូវបានលោក Job កំណត់ទៀតថា មេដឹកនាំក្រុមហ៊ុនមួយនេះគឺត្រូវកាន់តំណែងយ៉ាងហោចណាស់បីឆ្នាំ។
ឥឡូវនេះ អ្វីដែលក្រុមការងាររបស់ Bloomberg មានចម្ងល់នោះ តើ លោកJohn Ternus ជានរណាឲ្យប្រាកដ?
តើលោក មានលក្ខណៈសម្បតិ្តយ៉ាងណាខ្លះ ទើបធ្វើឲ្យលោកទទួលនូវការគាំទ្រពីសមាជិកក្រុមហ៊ុន បានច្រើនយ៉ាងនេះ?
តែប្រសិនបើយើងយោងទៅតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ដោយផ្ទាល់តែម្តង បានបង្ហាញថា លោក Ternus គឺជាអនុប្រធានជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនផ្នែកវិស្វកម្មផ្នែករឹង។ គាត់គឺជាអ្នកគ្រប់គ្រងរាល់កិច្ចខិតខំប្រឹងប្រែងផ្នែកវិស្វកម្មផ្នែករឹងទាំងមូល តួរយ៉ាងដូចជាផលិតផលសម្រាប់ប្រើជាមួយនឹង iPhone, iPad, Mac, AirPods និងផលិតផលផ្សេងៗជាច្រើនទៀត។
លោក Ternus គាត់បានចូលរួមជាមួយក្រុមរចនាផលិតផលរបស់ Apple កាលពីក្នុងឆ្នាំ 2001 ហើយបន្ទាប់មកលោកក៏បានកាន់តំណែងជាអនុប្រធានផ្នែកវិស្វកម្មផ្នែករឹងក្នុងឆ្នាំ 2013។ ក្នុងអំឡុងពេលរបស់គាត់នៅ Apple លោក Ternus បានគ្រប់គ្រងផ្នែកវិស្វកម្មនៃផលិតផលដូចជា iPad គ្រប់ជំនាន់ និងស៊េរី iPhone ចុងក្រោយបង្អស់ បូករួមទាំង AirPods ផងដែរ។ គេហទំព័របានបន្ថែមទៀតថា លោក John Ternus គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំដើម្បីការផ្លាស់ប្តូររបស់ Mac ទៅ Apple silicon ។
គួរបញ្ជាក់ថា មុនពេលដែលលោក John Ternus គាត់បានចូលកាន់តំណែងនៅក្នុងក្រុមហ៊ុន Apple លោក Ternus ត្រូវបានគេដាក់ឲ្យលោកទៅបម្រើការជាមួយនឹងមុខងាជាវិស្វករមេកានិកនៅ Virtual Research Systems ជាមុនសិន រហូតដល់គាត់បានទទួលបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Pennsylvania ទើបខាងក្រុមហ៊ុនព្រមទទួលស្គាល់នៅសមត្ថភាពរបស់លោក។
ហេតុអ្វីបានជា លោក John Ternus មានភាពលេចធ្លោជាងបេក្ខជនផ្សេងទៀត?
នៅក្នុងរបាយការណ៍របស់ Bloomberg បានកត់សម្គាល់ថា ការផ្លាស់ប្តូរភ្លាមៗអាចឃើញថា លោក John Ternus ពិតជាអាចជំនួសលោក Tim Cook យ៉ាងពិតប្រាកដ។
ការដកស្រង់ជាច្រើន គឺមានប្រភពមួយដែលមិនបញ្ចេញឈ្មោះបាននិយាយថា រយៈពេលវែងរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Apple គឺមិនឲ្យលើសពីមួយទសវត្សរ៍នោះឡើយ វាហាក់ស្រដៀងទៅនឹងការកាន់កាប់មុខតំណែងរបស់លោក Jobs និង លោក Cook ដែលបានផុតកំណត់អញ្ចឹង ។
ម្យ៉ាងទៀត រាល់ក្រុមប្រឹក្សាភិបាលគឺតែងតែគិតទៅលើប្រាក់ចំណេញជាចម្បង។ ហេតុដូច្នេះហើយ វត្តមានរបស់លោក John Ternus រាល់សមាជិកប្រាកដជាមិនគិតគូរយ៉ាងល្អិតល្អន់ ហើយវាក៏មានការឯកភាពពីនាយកប្រតិបត្តិបច្ចុប្បន្នដូចគ្នា។ លោក John Ternus គាត់គឺជាបុរសម្នាក់ដែលមានទាន់មានអាយុ ៥០ នោះទេ។ ម្ល៉ោះហើយ ការសម្លឹងមើលទៅថ្ងៃខាងមុខ បូករួមទាំងជំនាញទេពកុសល្យនិងបច្ចេកទេសរបស់លោកជាច្រើនឆ្នាំ យើងអាចនិយាយបានថា លោក John Ternus គាត់គឺជាអ្នកដែលសក្តិសមបំផុតក្នុងការបន្តតំណែងពីលោក Tim Cook។