ប្រទេសដែលមានជាងគេនៅអាស៊ី 2024

អាស៊ី គឺជាទ្វីបធំជាងគេបំផុតក្នុងចំណោមទ្វីបទាំងប្រាំពីរ ហើយវាក៏ជាទ្វីបមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ជាមួយនឹងដីដ៏មានជីជាតិ ព្រមទាំងជាទ្វីដែលសម្បូរទៅដោយកេរ្តិ៍ដំណែលនិងបេតិកភណ្ឌវប្បធម៌ចម្រុះជាច្រើនទៀតដែលមិនអាចកាត់ថ្លៃបាន។

តាមដានយើងតាមរយៈ Telegram CPN Daily

តើលោកអ្នកមានដឹងទេថា នៅក្នុងទ្វីបអាស៊ីរបស់យើង ប្រទេសមួយណាដែលជាមហាលអំណាចសេដ្ឋកិច្ចធំជាងគេបំផុតនោះ?

ជាការពិតណាស់ ចំពោះចម្លើយវាអាចនិងមានមនុស្សមួយចំនួននៅភ័ណច្រឡំនៅឡើយ ប៉ុន្តែប្រសិនបើយើងសួរថា តើប្រទេសណាមួយដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងពិភពលោកវិញនោះ ប្រាកដណាស់មនុស្សស្ទើរតែជិត ៩០ % អាចដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក។

ដំបូងឡើយ កាលពីមុនឆ្នាំ២០១០ ប្រទេសដែលជាមហាលអំណាចសេដ្ឋកិច្ចធំជាងគេទី២នៅក្នុងពិភពលោក ក៏ដូចជាប្រទេសដែលមានជាងគេបំផុតនៅក្នុងទ្វីបអាស៊ី វាគឺជាប្រទេសជប៉ុន។ ក្នុងរយៈពេលជាងសាមសិបវាពិតជាយូគួរសម ដែលជប៉ុនបានគ្រងដំណែងមួយនេះច្រើនជាងបីទស្សវត្តនន៍ ប៉ុន្តែអ្វីៗគឺសុទ្ធសឹងតែមានការផ្លាស់ប្តូរ។ នៅក្នុង ឆ្នាំ 2010 វាគឺជាឆ្នាំមួយដែលប្រទេសចិនបានស្តារមុខមាត់របស់ខ្លួនឡើងវិញ ក្នុងកំឡុងពេលនោះផងដែរចិនគឺកំពុងតែស្ថិតនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីចិនលោក Hu Jintao ។

ប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ។ ប្រទេសចិនបានព្យាយាមបង្កើនផលិតផលក្នុងស្រុកសរុបធ្វេដង ជាពិសេសគឺជំរុញរាល់ការនាំចេញទៅកាន់ពិភពលោក រហូតដល់ប្រទេសមួយនេះ មានមហិចតាមួយទៀតថា ខ្លួននឹងក្លាយទៅជាប្រទេសមហាលអំណាចសេដ្ឋកិច្ចនៅក្នុងពិភពលោកថែមទៀតផង។

សូចនាករសេដ្ឋកិច្ចដែលប្រើជាទូទៅបំផុតនោះវាគឺជា GDP ហើយផលិតផលក្នុងស្រុកសរុបមួយនេះហើយវាជាកំណត់សម្គាល់យ៉ាងសំខាន់សម្រាប់មនុស្សម្នាក់ និងមួយវិញទៀតគឺជាប្រាក់ចំណូលជាតិសរុប (GNI) អ្វីទាំងអស់នេះហើយ គឺគេបានយកវាទៅកំណត់លើទ្រព្យសម្បត្តិរបស់ប្រទេសនោះ។

តើហេតុអ្វីបានជាគេដឹងថា ប្រទេសដែលមានជាងគេបំផុតនៅអាស៊ីនោះជាប្រទេសចិន?

ប្រទេសចិន បានឈរនៅលើកំពូលតារាងជាមួយនឹងផលិតផលក្នុងស្រុកសរុបប្រមាណ $ 24.27 ពាន់ពាន់លានដុល្លារ ដែលត្រូវបានវាស់វែងជារូបិយប័ណ្ណអន្តរជាតិ Purchasing Power Parity (PPP) ។ ប្រទេសចិនគឺមានឧស្សាហកម្ម និងសំណង់យ៉ាងតិចក៏ជិតពាក់កណ្តាលនៃ GDP សរុបរបស់ប្រទេសចិនដែរ។ ចិនគឺមានឧស្សាហកម្មចម្បងជាច្រើនរួមមាន៖ ការជីកយករ៉ែ និងកែច្នៃរ៉ែ វាយនភ័ណ្ឌ គ្រឿងចក្រ រថយន្ត ដែក អាលុយមីញ៉ូម ធ្យូងថ្ម និងផលិតផលផ្សេងៗជាច្រើនទៀតដោយបូករួមទាំងវិស័យកសិកម្មផងដែរ។ ប្រទេសចិនគឺជាប្រទេសដែលមានផលិតកសិកម្មធំជាងគេបំផុតនៅលើពិភពលោក ព្រោះចិនមានកសិករសរុបប្រហែលជា ៣០០ លាននាក់ឯណោះ។

តើអ្នកមានចម្ងល់ទេថា ហេតុអ្វីបានជាចំណាត់ថ្នាក់លេខមួយនៅក្នុងទ្វីបអាស៊ី បែជាមិនមែនជាប្រទេសដែលមានប្រជាជនច្រើនច្រើនជាងគេនៅក្នុងពិភពលោក?

ឥណ្ឌាបានវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក ដែលមានជាង 1.43 ពាន់លាននាក់ ខណៈដែលប្រទេសចិនទទួលបាននាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីរនៅលើពិភពលោកវិញម្តង ដោយមានប្រជាជនសរុបមិនលើសពី 1.4 ពាន់លាននាក់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ប្រទេស ឥណ្ឌា អាចឈរត្រឹមជាប្រទេសមួយដែលមានជាងគេទីពីរនៅអាស៊ីផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានពឹងផ្អែកទៅលើឧស្សាហកម្មសេវាកម្ម ប្រមាណជា(55.6% នៃផលិតផលក្នុងស្រុកសរុប) និងមានអាជីវកម្មឧស្សាហកម្មប្រមាណ (26.3%) និងផលិតផលកសិកម្ម (18.1% នៃផលិតផលក្នុងស្រុកសរុប) ។ រាល់​ផលិត​ដំណាំ​ធំៗ​ដែលឈានមុខគេរបស់ប្រទេសមួយនេះ យើងសង្កេតឃើញថា ក្នុងនោះរួម​មាន ស្រូវ ស្រូវសាលី កប្បាស តែ អំពៅ និង​ដំឡូងមីជាដើម។

តែបើទោះជាយ៉ាងណាក៏ដោយ បើយោងទៅតាមការសិក្សាពីជំនាញរបស់ worldpopulationreview បានឲ្យដឹងថា ចំនេះដឹងរបស់ប្រជាជនរបស់ប្រទេសឥណ្ឌាគឺនៅមានកម្រឹត ការស្រាវជ្រាវបានបង្ហាញទៀតថា ប្រជាជនឥណ្ឌាជាច្រើនគឺនៅតែតស៊ូជាមួយនឹងភាពក្រីក្រ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល កំពុងតែស្ថិតនៅក្នុងផ្នែកមួយនៃ ការរីកលូតលាស់ដែលលឿនបំផុតនៅក្នុងពិភពលោកក៏ដោយ ។

យ៉ាងណាមិញ ប្រសិនបើយើងក្រឡែកទៅមើលប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងទ្វីបអាស៊ីនៅពេលនេះ វាគឺជាប្រទេសជប៉ុន។

​ជប៉ុនគឺជាប្រទេសដែល​មានផលិតផលក្នុងស្រុកសរុបប្រមាណ​ជាង ៥,៣​ពាន់​ពាន់​លាន​ដុល្លារ។ ភាពខ្លាំងរបស់ប្រទេសជប៉ុន គឺបានពឹងផ្អែកខ្លាំងទៅលើវិស័យបច្ចេកវិទ្យាដែលមានការអភិវឌ្ឍន៍ខ្ពស់ រហូតដល់អាចជួយឱ្យប្រទេសរបស់ខ្លួន បានជាប់ចំណាត់ថ្នាក់ជា ប្រទេសដែលមានភាពច្នៃប្រឌិតខ្លាំងជាងគេបំផុត នៅលើពិភពលោកទាំងមូលថែមទៀតផង។

ផ្ទុយទៅវិញបច្ចុប្បន្នចំនួននៃប្រជាជនរបស់ប្រទេសជប៉ុនកំពុងតែមានការធ្លាក់ចុះ ហើយជាពិសេសនោះរាល់ធនធានរបស់ខ្លួននាពេលនេះ គឺពួកគេក៏មានវ័យកាន់តែចាស់ដូចគ្នាដែរ។ បញ្ហាទាំងអស់នេះ វាបានបង្កើតជាការព្រួយបារម្មណ៍យ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល ព្រោះថា វានិងធ្វើឲ្យជប៉ុនប្រឈមមុខនិងបញ្ហាធនធានមនុស្សនាពេលអនាគត។

Reporter:
scroll to top