Foodpanda នៅកោះតៃវ៉ាន់ បានលក់ទៅឲ្យ Uber ក្នុងតម្លៃប្រមាណ ៩៥០ លានដុល្លារ

ក្រុមហ៊ុន Uber ដែលគេស្គាល់ថាជា ក្រុមហ៊ុន ដឹកជញ្ជូនចម្រុះជាតិសាសន៍មួយដ៏ធំមួយនៅក្នុងពិភពលោក វាគឺមានមូលដ្ឋានមកពីសហរដ្ឋអាមេរិក។ កាលពីថ្ងៃ​ទី ១៤ ខែ​ឧសភា​ ក្រុមការងារ Bloomberg បានរាយការណ៍ថា Uber បានសម្រេចទិញយកក្រុម​ក្រុមហ៊ុន​ដឹក​ជញ្ជូន Foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេបំផុតរបស់កោះតៃវ៉ាន់ ជាមួយនឹងតម្លៃប្រមាណ៩៥០ លាន​ដុល្លារសហរដ្ឋអាមេរិក។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរៀបរាប់ពីអ្នកនាំពាក្យរបស់ Uber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនយក្សរបស់អាមេរិកគឺមានបំណងចង់បញ្ចប់រាល់ប្រតិបត្តិការទាំងអស់របស់ Foodpanda ឲ្យបានមុនឆមាសទីមួយនៃឆ្នាំ 2025។

គួរបញ្ជាក់ថា Uber វាគឺជាក្រុមហ៊ុនដឹកជញ្ជូនដែលឈានមុខគេនៅក្នុងសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ។ បើយោងតាមសេចក្តីថ្លែងការខាងលើដដែលបានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងទិញលក់មួយនេះ គឺវាស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ ព្រោះថាវាគឺជាការទិញលក់អន្តរជាតិដ៏ធំបំផុត ដោយយើងអាចនិយាយបានថា វាមិនធ្លាប់កើតឡើងឡើយសម្រាប់តៃវ៉ាន់។

បើយោងតាមការរៀបរាប់ពី លោក Pierre-Dimitri Gore-Coty អនុប្រធានជាន់ខ្ពស់ផ្នែកចែកចាយនៅ Uber បាននិយាយថា “តៃវ៉ាន់គឺជាទីផ្សារប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងអាស៊ី ជាពិសេសជាងនេះទៅទៀតនោះ បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូន Foodpanda មួយនេះបានពង្រីកខ្លួនទៅក្រៅប្រទេសឥតឈប់ឈរដោយដំបូងឡើយវាមានមូលដ្ឋានតែនៅក្នុងប្រទេសសិង្ហាបុរីតែប៉ុណ្ណោះ តែបន្ទាប់មកវាក៏បានទៅដល់ប្រទេសម៉ាឡេស៊ី រួចក៏បន្តទៅភីលីពីន  ថៃ កម្ពុជា និងឡាវជាដើម។

គួររំឮកថា ក្រុមហ៊ុនដឹកជញ្ជូន Foodpanda បានសម្លឹងឃើញទ្វីបអាស៊ី ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដោយក្នុងនោះ ខ្លួនក៏បានជ្រៀតចូលទៅបណ្តាលប្រទេសដែលស្ថិតនៅក្នុងទ្វីបអាស៊ី មិនតិចជាង ១១ ប្រទេសនោះឡើយ។

យ៉ាងណាមិញ ដើម្បីសម្រេចបាននូវមហិចតា ក៏ដូចជាដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួន ពោលគឺបន្ទាប់ពីUber បានប្រកាសកាលពីឆ្នាំមុនថា ក្រុមហ៊ុនរបស់ខ្លួនគឺបានកើនឡើងប្រមាណ 17 ភាគរយ ជាមួយនឹងប្រាក់ចំណូលប្រមាណ 37.3 ពាន់លានដុល្លារអាមេរិក​។ ជាការពិតណាស់ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះមិនអាចឲ្យប្រជាប្រិយភាពនៃសេវាកម្មដឹកជញ្ជូនអាហារនៅក្នុងអាស៊ីត្រូវបានថយចុះដោយសារវត្តមានរបស់ Foodpanda នោះឡើយ។

Reporter:
scroll to top