ទីក្រុង CANNES វាគឺជាទីក្រុងមួយដែលស្ថិតនៅលើទន្លេបារាំង ហើយវាក៏ជាឃុំមួយដែលមានទីតាំងនៅក្បែរនាយកដ្ឋានAlpes-Maritimes ដែលគេស្គាល់ថាជាទីក្រុងម្ចាស់ផ្ទះនៃមហោស្រពភាពយន្ត Cannes ប្រចាំឆ្នាំMidemនិងCannesLionsInternational Festival of Creativity។
ទីក្រុង CANNES វាត្រូវបានគេស្គាល់កាន់តែច្រើនគឺបន្ទាប់ពី ទីក្រុងមួយនេះសម្បូរទៅដោយក្រុមសមាគម អ្នកមាន និងបុគ្គលល្បីល្បាញ ម្យ៉ាងទៀតកន្លែងមួយនេះគឺបានប្រមូលផ្តុំទៅដោយសណ្ឋាគារ និងភោជនីយដ្ឋានប្រណីតៗជាច្រើន និងជាពិសេសវាគឺជាកន្លែងដែលសក្តិសមបំផុតសម្រាប់ការរៀបចំធ្វើសន្និសីទធំៗលំដាប់ពិភពលោកជាដើម។
មហោស្រពភាពយន្ត Cannes គឺគេបានប្រារព្ធឡើងរៀងរាល់ខែឧសភា ដែលជាព្រឹត្តិការណ៍សំខាន់នៅក្នុងប្រតិទិនភាពយន្តអឺរ៉ុប។ មហោស្រពភាពយន្ត Cannes គឺត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 1946 ហើយព្រឹត្តិការណ៍នេះកាន់តែល្បីល្បាញ គឺដោយសារតែមានការប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតគឺ Palme D’Or គឺជារង្វាន់សម្រាប់ខ្សែភាពយន្តល្អបំផុតនៅក្នុងពិភពលោក។
មហោស្រពភាពយន្តទីក្រុង Cannes គឺជានិមិត្តរូបនៃភាពល្អឥតខ្ចោះផ្នែកភាពយន្ត និងការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មភាពយន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ មហោស្រពភាពយន្តទីក្រុង Cannes នៅតែបន្តលើកទឹកចិត្ត និងលើកទឹកចិត្តអ្នកដែលមានទេពកោសល្យថ្មីៗ ស្របពេលដែលការអបអរសាទរភាពយន្តពីអ្នកដែលបានបន្សល់ទុកនូវកំណត់ត្រាប្រវត្តិសាស្ត្រនៃវិស័យភាពយន្តរួចទៅហើយ។
យ៉ាងណាមិញ ការដើរឡើងជណ្តើរនៅឯមហោស្រពភាពយន្តទីក្រុង Cannes គឺជាព្រឹត្តិការណ៍មួយនៅក្នុងខ្លួនដែលទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោក។ វត្តមានរបស់តារានៅលើកម្រាលព្រុំលុះត្រាតែពួកគេគឺជាតារាដែលលេចធ្លោបំផុតនៅក្នុងប្រទេស ហើយជាតារាដែលមានគ្រប់លក្ខខណ្ឌដែលកម្មវិធីបានកំណត់ ទើបបុគ្គលនោះ ត្រូវបានគេអញ្ជើញឲ្យចូលរួម។
ការអបអររោងកុន និងសិល្បៈនៃម៉ូដ ដែលតារាភាពយន្តលំដាប់ពិភពលោកនាពេលនេះ គឺពួកគេម្នាក់ៗសុទ្ធសឹងខិតខំប្រឹងប្រែងរៀងៗខ្លួនដើម្បីប្រកួតប្រជែងគ្នាក្នុងលក្ខខណ្ឌនៃភាពឆើតឆាយ និងភាពស្រស់ស្អាតរបស់ពួកគេ ពោលគឺធ្វើយ៉ាងណាដើម្បីទទួលបាននូវការចាប់អារម្មណ៍កាន់តែច្រើន។
គួររំឮកថា មហោស្រពភាពយន្តទីក្រុង Cannes ប្រចាំឆ្នាំលើកទី 77 គឺជាមហោស្រពភាពយន្តដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2024។ ក្នុងនោះគឺមានការចូលរួមដោយផលិតករភាពយន្ត និងតារាសម្តែងជនជាតិអាមេរិកគឺលោកស្រី Greta Gerwig នឹងធ្វើជាប្រធានគណៈវិនិច្ឆ័យសម្រាប់ការប្រកួតប្រជែងដ៏សំខាន់នេះ ហើយចំពោះតារាសម្តែងបារាំង Camille Cottin នឹងធ្វើជាម្ចាស់ផ្ទះក្នុងពិធីបើក និងបិទកម្មវិធីថែមទៀតផង។