មានមនុស្សជាច្រើនបានលើកឡើងថា ឆ្កែរ៉ូបូតរបស់ប្រទេសចិន ប្រសិនបើយើងមើលទៅដោយភ្នែកទទេ វាហាក់ដូចជាកម្មវិធីមួយដែលគេរៀបចំឡើងសម្រាប់តែការថតភាពយន្ត ឬក៏ជាប្រភេទមនុស្សយន្តមួយប្រភេទដែលគេប្រើសម្រាប់ជាជំនួយដល់ការងារនៅក្នុងសមរភូមិនាសម័យទំនើបតែប៉ុណ្ណោះ។
បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាររបស់ CNN ដែលបានឃើញការបង្ហោះជាកម្រងរូបភាព និងវីដេអូជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាទើបតែទទួលបាននូវា ឆ្កែរ៉ូបូតមួយប្រភេទដែលមានបំពាក់នូវកាំភ្លើងស្វ័យប្រវតិ្តនៅពីលើខ្នងរបស់វា ហើយវាក៏ជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ប្រទសចិនផងដែរ។
បើយោងទៅតាមការរៀបរាប់ពីទាហានម្នាក់ លោក Chen Wei បាននិយាយនៅក្នុង វីដេអូមួយដែលផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋរបស់ចិន CCTV បានឲ្យដឹងថា” ឆ្កែរ៉ូបូត វាគឺជាសមាជិកថ្មីរបស់យើង គឺសម្រាប់ការប្រតិបត្តិការប្រយុទ្ធដោយផ្ទាល់តែម្តង ហើយវាក៏ជាជំនួយការថ្មីមួយដ៏ល្អសម្រាប់យោធារបស់យើងផងដែរ។ ឆ្កែរ៉ូបូតវាគឺជាយោធាឈ្លបយកការណ៍ដោយសម្ងាត់ ដែលក៏មានសមត្ថភាពអាចកំណត់អត្តសញ្ញាណសត្រូវ និងវាយប្រហារគោលដៅបានយ៉ាងល្អថែមទៀតផង” ។
ប្រសិនបើយើងយោងទៅតាមរយៈវីដេអូដែលបានបង្ហោះក្នុងរយៈពេលពីរនាទី ដែលបានធ្វើឡើងក្នុងអំឡុងពេលសមយុទ្ធ “នាគមាសឆ្នាំ 2024” ចិន-កម្ពុជា ក៏បង្ហាញពីឆ្កែយន្តដើរ លោត ដេក និងរំកិលថយក្រោយ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករពីចម្ងាយរបស់ចិនយ៉ាងរលូន។
ផ្ទុយទៅវិញ បើយោងតាមអ្នកជំនាញរបស់ CNN បាននិយាយរៀបរាប់ថា ការប្រើប្រាស់យោធានៃសត្វឆ្កែមនុស្សយន្ត ឬយន្តហោះគ្មានមនុស្សបើកខ្នាតតូច ចំពោះយុគសម័យនេះវាមិនមែនជារឿងធ្វីដែលថ្មីទៀតនោះទេ។
យើងខ្ញុំសូមរំឮកថា កាលពីក្នុងឆ្នាំ 2020 កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានគឺធ្លាប់បានបង្ហាញពី របៀបដែលពួកគេប្រើប្រាស់សត្វឆ្កែរ៉ូបូតម្យ៉ាង ដែលមានសមត្ថភាពតភ្ជាប់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងសមរភូមិកម្រិតខ្ពស់ (ABMS) ដោយកាលនោះឆ្កែរ៉ូបូតមួយប្រភេទខាងលើ វាត្រូវបានគេបំពាក់ដោយប្រព័ន្ធ AI (បញ្ញាសិប្បនិម្មិត) រួចទៅហើយ។ រាល់ទិន្ន័យដែលឆ្កែរ៉ូបូតរបស់សហរដ្ឋអាមេរិកទទួលបាន វាគឺមានការវិភាគទិន្នន័យបានយ៉ាងឆាប់រហ័ស ហើយវាក៏មានលទ្ធភាពស្វែងរក ឬយកការណ៍ពីសត្រូវបានដោយខ្លួនឯង ដែលជាហេតុធ្វើឲ្យក្រុមអ្នកជំនាញជាច្រើនបានលើកឡើងថា សត្វឆ្កែរ៉ូបូត AI ដែលផលិតដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០២០ គឺនៅមិនទាន់មានប្រទេសណាមួយអាចធ្វើបានដូចអាមេរិកនៅឡើយ។
យ៉ាងណាមិញ ប្រសិនបើយើងគិតចាប់តាំងពីមានការលុកលុយដោយរុស្ស៊ីលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ 2022 យន្តហោះគ្មានមនុស្សបើកទំនើបៗជាច្រើន វាបានប្រែក្លាយទៅជារឿងធម្មតានៅលើសមរភូមិទៅហើយ។ កុំថាឡើយនៅលើដី សមុទ្រ ឬផ្លូវអាកាស វាក៏នៅតែមិនអាចរត់គេចពីប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនបានឡើយ។
សមត្ថភាពវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីគឺពិតជាខ្លាំង តែទន្ទឹមនឹងនោះ យន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿង ក៏ត្រូវរងនូវការវាយកម្ទេចដោយប្រព័ន្ធការពារទំនើបៗ ដែលអ៊ុយក្រែនទទួលបានពីសហរដ្ឋអាមេរិក និងលោកខាងលិចដដែល។
ចំពោះចំនួនអ្នកប្រើយន្តហោះគ្មានមនុស្សបើកដែលច្រើននិងញឹកញាប់ជាងគេវាគឺជាប្រទេសរុស្ស៊ី ប៉ុន្តែអ្នកជំនាញរបស់ CNN បានរកឃើញថា ប្រទេសចិនគឺជាប្រទេសនាំចេញយន្តហោះគ្មានមនុស្សបើកឈានមុខគេមួយរបស់ពិភពលោកទៅវិញ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុនក្រសួងពាណិជ្ជកម្មរបស់ចិនបានដាក់ ការត្រួតពិនិត្យការនាំចេញ លើបច្ចេកវិទ្យាដ្រូន ដោយលើកឡើងពីតម្រូវការដើម្បី “ការពារសន្តិសុខ និងផលប្រយោជន៍ជាតិ”របស់ខ្លួន។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីអ្វីៗគឺគ្មានទេអាថ៌កំបាំង ការលេចរូបរាងជាផ្លែផ្កានៃឆ្កែរ៉ូបូតរបស់ប្រទេសចិន វាត្រូវបានគេរំពឹងទុកថា ចិនកំពុងតែសម្ញែងនូវអ្វី ដែលជាសមត្ថភាពថ្មីរបស់ខ្លួនដែលមានច្រើនជាងយន្តហោះគ្មានមនុស្សបើកទៅទៀត។ បើយោងតាមរយៈ Global Times បានដកស្រង់សម្តីអ្នកជំនាញដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ជាធម្មតាឧបករណ៍ថ្មីនឹងមិនត្រូវបាននាំទៅធ្វើសមយុទ្ធរួមគ្នាជាមួយប្រទេសមួយផ្សេងទៀតនោះទេ ហេតុដូច្នេះហើយចំពោះសត្វឆ្កែរ៉ូបូតដែលត្រូវាបានគេតាំងបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុននោះ វាគ្រាន់តែឆ្កែរ៉បូតដែលមានកម្រិតនៅឡើយ ហើយចំពោះបច្ចេកទេសដែលជាក់លាក់វិញនោះគឺចិនមិនអនុញ្ញាតឲ្យតាំងបង្ហាញជាដាច់ខាត” ។