អគ្គិភ័យបានឆាបឆេះ​រោងចក្រមួយកន្លែងនៅ ប្រទេស​កូរ៉េខាងត្បូង

អគ្គិភ័យ​ដ៏​ធំ​មួយ​បានឆាបឆេះ​រោងចក្រ​ផលិត​អាគុយ​លីចូមមួយកន្លែងនៃ​ប្រទេស​កូរ៉េខាងត្បូង ដែលបណ្តាលឲ្យមានមនុស្សជាច្រើននាក់បានបាត់បង់ជីវិត​។

តាមដានយើងតាមរយៈ Telegram CPN Daily

ហេតុការខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ គឺនៅឯរោងចក្រ Aricell ក្នុងទីក្រុង Hwaseong ដែលមានចម្ងាយប្រហែល 45 គីឡូម៉ែត្រ (28 ម៉ាយ) ពីភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។

បើយោងតាមវីដេអូមួយដែលបានចុះផ្សាយដោយ BBC កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤​ បានឲ្យដឹងថា ​ចំពោះការ​ផ្ទុះ​ភ្លើងតូចៗ វាក៏​បាន​រលត់ទៅវិញ ​ខណៈ​ដែលក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​។

អ្នករាយការណ៍ផ្ទាល់របស់ BBC បានឲ្យដឹងទៀតថា ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសឈានមុខគេក្នុងការផលិតអាគុយលីចូម ដែលគេផលិតឡើងដើម្បីប្រើប្រាស់ជាមួយនឹងនឹងរថយន្តអគ្គិសនីនិងកុំព្យូទ័រយួរដៃជាដើម ហេតុដូច្នេះហើយចំពោះហេតុការណ៍បែបនេះវាអាចនឹងកើតមានឡើងជាញឹកញាប់។

ប្រភពដដែលបានឲ្យដឹងទៀតថា យ៉ាងណាមិញចំពោះគ្រោះអគ្គីភ័យលើកនេះ វាបានធ្វើឲ្យមានមនុស្សយ៉ាងហោចណាស់មនុស្ស 16 នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យ ដោយក្នុងនោះខាងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ធ្វើការដកស្រង់សម្តីពីមន្ត្រីពន្លត់អគ្គីភ័យថា ចំនួនអ្នកស្លាប់ចុងក្រោយអាចទំនងជាខ្ពស់ជាងពេលនេះថែមទៀតផង ព្រោះបន្ទាប់ពីការរៀបរាប់មក ខាងទីភ្នាក់ងារ​ព័ត៌មានក្នុងស្រុកមួយដែលមានឈ្មោះថា Yonhap បាន​និយាយ​ថា សាកសព​ប្រហែល ២០ នាក់គឺ​ត្រូវ​បានក្រុមសង្គ្រោះ​រក​ឃើញ។

គួរបញ្ជាក់ថា រោងចក្រ Aricell បានដាក់កោសិកាថ្មប្រមាណ 35,000 នៅជាន់ទី 2 ដែលជាកន្លែងសម្រាប់ត្រួតពិនិត្យថ្មនិងវេចខ្ចប់ជាដើម។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះមូលហេតុនៃការឆេះនេះ យើងក៏មិនទាន់ដឹងនៅឡើយនោះដែរ។

បើយោងតាមក្រុមមន្ត្រីបាននិយាយថា សាក្សីបានឃើញផ្ទាល់ភ្នែកបានឮសំឡេងផ្ទុះជាបន្តបន្ទាប់នៅជាន់ទី 2 នៅជុំវិញពេលដែលភ្លើងបានឆាបឆេះ។ នៅ​ពេល​នោះគឺ​មាន​កម្មករ​ប្រមាណ​១០០​នាក់​កំពុងតែនៅ​ទីនោះ។

សាក្សីបានបន្ថែមថា ការផ្ទុះគឺបានកើតឡើងជាបន្តបន្ទាប់ដោយសារតែសារធាតុដែលផ្ទុកនៅក្នុងថ្មទាំងនោះ ហើយវាក៏អាចជាមូលហេតុនាំឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៃអគ្គីភ័យមួយនេះផងដែរ។ តែបើទោះជាយ៉ាងណាក៏ដោយ មិនខ្វល់ថាមូលហេតុពិតប្រាកដវាយ៉ាងណានោះទេ ជាក់ស្តែងខាងសមត្ថកិច្ចត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីជួយជីវិតប្រជាជន។

Reporter:
scroll to top