នាវិកដែលប្រចាំការនៅក្នុងកប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក Icon of the Seas បានអំពាវនាវឱ្យមានការអន្តារគមន៍ឲ្យទាន់ពេលវេលា គឺដើម្បីជួយពន្លត់អគ្គីភ័យនៅក្នុងកប៉ាល់ ខណៈដែលកប៉ាល់ដ៏ធំមហិមាមួយនេះកំពុងតែចតនៅកំពង់ផែមួយនៃប្រទេសម៉ិកស៊ិកូ ព្រោះដើម្បីត្រៀមធ្វើដំណើរទៅកាន់កោះ Cozumel។
បើយោងតាមអ្នកនាំពាក្យរបស់ប្រតិបត្តិករនាវា Royal Caribbean ម្នាក់បានបញ្ជាក់ប្រាប់ CNN Travel ថា ចំពោះអគ្គីភ័យដែលបានឆាបឆេះកាលពីថ្ងៃពុធនេះផងដែរ វាមិនបានបង្ករឲ្យមានអ្នកដំណើរណាមួយបានបាត់បង់ជីវិតនោះទេ ហើយអណ្តាតភ្លើងដែលបានលេចឡើងនោះ វាក៏មានផលប៉ះពាល់ដល់នាវាក្នុងកម្រឹតមួយដែលតិចតួចបំផុត។
គួរបញ្ជាក់ថា នាវាទេសចរណ៍ Icon of the Seas វាគឺជានាវាមួយគ្រឿងដែលបានបំបែកកំណត់ត្រាពិភពលោកជាមួយនឹងប្រវែងប្រមាណ 365 ម៉ែត្រ ឬស្មើរនឹង 1,200 ហ្វីត ដែលមានសមត្ថភាពផ្ទុករហូតដល់ទៅ 250,800 តោន។
យ៉ាងណាមិញ បន្ទាប់ពីនាវាខាងលើបានចូលចតនៅកំពុងផែ Costa Maya នៃប្រទេសម៉ិកស៊ិក នៅពេលនោះកប៉ាល់ក៏បានជួបនូវឧបទ្ទវហេតុភ្លើងឆេះ ដែលបង្ករឲ្យនាវាបានបាត់បង់ថាមពលអស់មួយចំនួន ប៉ុន្តែបើទោះជាយ៉ាងនេះក្តីវាមិនមែនជាក្តីបារម្មណ៍សម្រាប់នាវិកនោះឡើយ ដោយក្នុងនោះពួកគេបានប្រើប្រាស់ថាមពលបម្រុងមកជំនួសវិញភ្លាមៗផងដែរ។
នាវាទេចរណ៍ Icon of the Seas វាមិនមែនគ្រាន់តែជានាវាដែលធំជាងគេបំផុតនៅក្នុងពិភពលោកនោះទេ Icon of the Seas វាត្រូវបានគេស្ថាបនាឡើងដោយយកចិត្តទុកដាក់ ពោលគឺធ្វើយ៉ាងណាមដើម្បីឲ្យសក្តិសមជាមួយនឹងតម្លៃប្រមាណជា 2 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ថ្លែងទៅកាន់ CNN Travel អ្នកនាំពាក្យក្រុមហ៊ុន Royal Caribbean បាននិយាយថា ភ្លើងឆេះតិចតួចនេះ វាមិនមែនជារឿងធម្មតានោះទេ ប៉ុន្តែសម្រាប់ពួកយើងវាក៏មិនមែនជារឿងដែលចម្លែកនោះដែរ។ ប៉ុន្តែចំពោះទំនួលខុសត្រូវរបស់ក្រុមហ៊ុន គឺយើងបានរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសគឺការបណ្តុះបណ្តាលរាល់បុគ្គលិកក្នុងនាវាទាំងអស់ឲ្យចេះដោះស្រាយបានយ៉ាងរហ័ស ហើយអ្វីដែលយើងផ្តោតជាចម្បងនោះគឺត្រូវតែជួយដល់អ្នកដំណើររបស់យើងជាអាទ្ធិភាព។