សហម្ចាស់កម្មសិទ្ធរបស់ក្រុមហ៊ុន Red Bull ដែលស្ថិតនៅក្រោមការដឹកនាំដោយ លោក Chalerm Yoovidhya និងក្រុមគ្រួសាររបស់លោកនាពេលនេះ គឺបានក្លាយទៅជាមហាលសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងប្រទេសថៃ នេះបើយោងទៅតាមការចុះផ្សាយពីទស្សនាវដ្តីដ៏ល្បីរបស់ពិភពលោក ដែលមានឈ្មោះថា Forbes។
ប្រភពមួយនេះបានសរសេររៀបរាប់ថា ខណៈដែលទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋី 50 រូបរបស់ប្រទេសថៃបានធ្លាក់ចុះប្រហែល 15% តែការធ្លាក់ចុះទាំងនោះ គឺបានបញ្ជាក់ឲ្យយើងដឹងថា ក្រុមគ្រួសាររបស់ Red Bull បែរជាមានការកើនឡើងនៃទ្រព្យសម្បត្តិរបស់ពួកគេទៅវិញ ដោយក្នុងនោះក្រុមការងាររបស់ Forbes បានរាយការណ៍ទៀតថា នៅក្នុងឆ្នាំ២០២៤ នេះ ក្រុមគ្រួសាររបស់លោក Chalerm Yoovidhya បានកើនឡើងទ្រព្យសម្បត្តិសុទ្ធរហូតដល់1.3 ពាន់ពាន់លានបាត (2.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថា ចំពោះកំណើននៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Red Bull គឺមិនមែនជាអ្វីដែលទើបតែនឹងកើនឡើងនាពេលបច្ចុប្បន្ននោះទេ ប្រភពខាងលើបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនមួយនេះគឺធ្លាប់រកបានប្រាក់ចំណូលច្រើនជាង 405.5 ពាន់លានបាត (11 ពាន់លានដុល្លារសហរដ្ឋអាមេរិក) ទៅទៀត។ ក្នុងឆ្នាំដដែលនោះខាងក្រុមហ៊ុនមួយនេះធ្លាប់បានប្រកាសថា ខ្លួនបានលក់ភេសជ្ជៈពៅកំលាំង Red Bull នៅក្រៅប្រទេសស្ទើតែពាសពេញពិភពលោក ប្រសិនបើយើងគិតជាចំនួនវិញនោះ គឺមិនតិចជាង12 ពាន់លានដប និងកំប៉ុងនោះទេ។
គួររំលឹកថា Red Bull គឺជាម៉ាក ភេសជ្ជៈប៉ូវកម្លាំង ដែលមានឈ្មោះជាភាសារថៃថា Krating Daeng ។ ភេសជ្ជៈក្រាំងដានត្រូវបានគេបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៧៥ ជាមួយនឹងរសជាតិដើម ដែលមានតែ ស្ករអំពៅ ជាតិកាហ្វេ អ៊ីន តូរីន អ៊ី ណូ ស៊ីតូល និង វីតាមីន B តែប៉ុណ្ណោះ។ ក្នុងឆ្នាំ ១៩៧៦ ភេសជ្ជៈមួយប្រភេទនេះ វាក៏ត្រូវបានគេលើកទឹកចិត្តដល់អ្នកដែលធ្វើការកំលាំង ឲ្យទទួលទាន តួរយ៉ាងដូចជា កម្មករសំណង់ កសិករនៅតាមជនបទ និងយោធាជាដើម នៅពេលនោះផងដែរ Krating Daeng វាក៏ត្រូវបានអ្នកទាំងអស់នោះបានហៅវាថា red gaur ។ ក្នុងឆ្នាំ ១៩៨២ red bull’ or ‘red gaur វាត្រូវបានខាងក្រសួងសុខាភិបាលរបស់ថៃរកឃើញថា ការទទួលទានភេសជ្ជៈមួយប្រភេទនេះវាមិនមែនគ្រាន់តែជាភេជ្ជៈដែលមានរសជាតិឆ្ងាញ់ និងជួយពៅកំលាំងរបស់មនុស្សដែលនឿយហត់ប៉ុណ្ណោះទេ តែវាក៏បានជួយព្យាបាលនូវ ភាពយឺតយ៉ាវ របស់មនុស្សថែមទៀតផង។
បច្ចុប្បន្ន Red Bull វាគឺជាភេសជ្ជៈពៅកំលាំងមួយប្រភេទ ដែលគេនិយមទទួលទានច្រើនជាងគេបំផុតនោះគឺនៅក្នុងអាស៊ីអាគ្នេយ៍ និង ខាងកើត ជាពិសេសជាងនេះទៅទៀតនោះ Red Bull ត្រូវបានគេនាំចេញទៅលក់នៅទូទាំងពិភពលោកមិនតិចជាង 165 ប្រទេសនោះឡើយ។