បន្ទាប់ពីតម្រូវការនៃរថយន្តម៉ាក Audi កាន់តែធ្លាក់ចុះ វាក៏បានគម្រាមកំហែងដល់រោងចក្រផលិតឡានមួយនេះកាន់តែខ្លាំងឡើង។ យ៉ាងណាមិញ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volkswagen បានព្រមានកាលពីថ្ងៃអង្គារនេះថា ខ្លួនអាចនឹងបិទគេហទំព័រប្រ៊ុចសែលនៃម៉ាកយីហោប្រណីតរបស់ខ្លួនដែលមានឈ្មោះថា Audi នោះ វាក៏បានធ្វើឲ្យយើងដឹងពីគោលបំណងមួយនេះរួចទៅហើយថា រោងចក្រផលិតរថយន្ត Audi នៅទីនោះអាចនឹងត្រូវបិទទ្វានាពេលបន្តិចទៀតនេះ។
បើយោងទៅតាមក្រុមអ្នកជំនាញរបស់រ៉យទ័របានរកឃើញថា តម្រូវការសម្រាប់រថយន្ត Audi Q8 e-tron ដែលចេញលក់កាលពីក្នុងឆ្នាំ 2018 គឺបានធ្លាក់ចុះយ៉ាងខ្លាំង ហើយជាក់ស្តែងនាពេលនោះក្រុមហ៊ុនផលិតដ៏ធំមួយនេះ បានពិចារណាទៅលើការបញ្ចប់នូវម៉ាករថយន្តមួយនេះទាំងស្រុងផងដែរ។ បើយោងទៅតាមរៀបរាប់ពីប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនមួយនេះបាននិយាយប្រាប់រ៉យទ័រទៀតថា ឥឡូវនេះគម្រោងនៃការបិទទ្វារោងចក្រផលិតរថយន្ត Audi វាជិតកើតឡើងខ្លាំងមែនទែនហើយ បើយូបំផុតក៏ក្នុងឆ្នាំ 2025 នេះដែរ។
យ៉ាងណាមិញ បើយោងទៅតាមការចុះផ្សាយពីគេហទំព័រ Brussels ដោយផ្ទាល់វិញនោះ បានឲ្យដឹងបន្ថែមថា ចំពោះរោងចក្រផលិតរថយន្តខាងលើនេះ គឺវាបានប្រឈមនិងបញ្ហាថ្លៃដើមច្រើនជ្រុលពេក តួរយ៉ាងដូចជា ការបង់ពន្ធទីតាំងដែលនៅក្បែរទីក្រុងគឺមានតម្លៃខ្ពស់ ការចំណាយលើការដឹកជញ្ជូនក៏ថ្លៃ ហើយចំពោះកំលាំងពលកម្មនៅក្នុងប្រទេសដែលជាសមាជិកអឺរ៉ុបក៏ច្រើន ទាំងអស់នេះហើយគឺជាមូលហេតុដែលនាំឲ្យតម្លៃនៃរថយន្តរបស់យើងខ្ពស់ ដែលជាហេតុពិបាកក្នុងការប្រកួតប្រជែង។
តែបើទោះជាយ៉ាងនេះក្តី អ្នកសង្កេតការណ៍របស់រ៉យទ័របានលើកឡើងថា ក្រុមហ៊ុនយក្ស Volkswagen គឺកំពុងតែស្វែងរកការកាត់បន្ថយចំណាយ ជាពិសេសគឺបន្ទាប់ពីការលក់រថយន្តអគ្គិសនីរបស់ខ្លួនទាបជាងការរំពឹងទុក។ ថ្វីត្បិតតែរថយន្តអគ្គិសនីវាកំពុងតែពេញនិយមពីអ្នកប្រើប្រាស់ តែទន្ទឹមនឹងនោះការជ្រៀតចូលនៃរថយន្តអគ្គិសនី VW វាមិនបានរលូនដូចដែលខ្លួនបានគិតទុកនោះទេ ហើយការកើតឡើងនេះ គឺវាស្របពេលដែលយីហោម៉ាក Audi មិនសូវមានតម្រូវការទៀតនោះ ទើបត្រូវបានក្រុមអ្នកជំនាញជាច្រើនបានទស្សទាយថា រោងចក្រផលិតរថយន្ត Audi អាចនឹងត្រូវបិទទ្វានាពេលឆាប់ៗនេះ។
យើងខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនយក្ស Volkswagen Group គឺជាក្រុមហ៊ុនដែលធំជាងគេរបស់អឺរ៉ុប ហើយបច្ចុប្បន្ន Volkswagen គឺមានក្រុមហ៊ុនផលិតឡានចំនួន 10 ម៉ាក ដោយក្នុងនោះរួមមាន៖ រថយន្ត Volkswagen, Volkswagen Commercial Vehicles, ŠKODA, SEAT, CUPRA, Audi, Lamborghini, Bentley, Porsche និង Ducati ជាដើម។