តំណាងក្រុមហ៊ុនសហភាពអឺរ៉ុប បាននិយាយថា ពួកគេនៅតែមានទំនុកចិត្តលើប្រទេសវៀតណាម

លោក Dominik Meichle ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបដែលប្រចាំនៅវៀតណាម(Eurocham )បាននិយាយថា សក្តានុពលសេដ្ឋកិច្ចរបស់វៀតណាមគឺពិតជាមានកំណើន ហើយលោកក៏មិនរុញរាលក្នុងការបន្តនិងបន្ថែមការវិនិយោគនៅក្នុងប្រទេសមួយនេះឡើយ។

តាមដានយើងតាមរយៈ Telegram CPN Daily

តាមរយៈទីក្រុងហាណយកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកតំណាងរបស់ Eurocham បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនលើប្រទេសវៀតណាមយ៉ាងខ្លាំងក្លា ហើយលោកថែមទាំងបានសន្យាទៀតថា ការសហការមួយនេះវាមិនមែនគ្រាន់តែជារយៈពេលមួយដែលខ្លីនោះទេ ព្រោះថាសក្តានុពលសេដ្ឋកិច្ចរបស់វៀតណាមគឺពិតជាមានកំណើនគួរឲ្យកត់សម្គាល់ គឺរហូតធ្វើឲ្យលោកមិនមានហេតុផលណាមួយដែលត្រូវប្រកែកនោះទេ។

បើយោងតាមការចុះផ្សាយពី VNS បានឲ្យដឹងបន្ថែមថា Eurocham ពិតជាពេញចិត្តនូវរបាយការណ៍សន្ទស្សន៍នៃអាជីវកម្មក្នុងប្រទេសខ្លួនខ្លាំងណាស់ ព្រោះបើយោងតាមលទ្ធផលនៃត្រីមាសទី 2 ឆ្នាំ 2024 បានបញ្ជាក់យ៉ាងច្បាស់ថា កំណើនផលិតផលក្នុងស្រុក (GDP) របស់វៀតណាម វាអាចកើនឡើងខ្ពស់បានក៏ព្រោះតែរដ្ឋាភិបាលនៃប្រទេសមួយនេះបានកែសម្រួលគោលនយោបាយជាបន្តបន្ទាប់ដើម្បីរក្សាបាននូវសន្ទុះរបស់ខ្លួនជានិច្ច។

លោក Meichle បានបន្ថែមថា បន្ទាប់ពីក្រុមការងាររបស់លោកបានធ្វើ“ការស្ទង់មតិជាច្រើនលើករួចមក លោកបានសង្កេតឃើញថា មន្ត្រីស្ទើរតែគ្រប់ជាន់ថ្នាក់នៅក្នុងប្រទេស បានខិតខំស្វែងរកគំនិតថ្មីដើម្បីយកមកអភិវឌ្ឍប្រទេស តួរយ៉ាងដូចជាការទទួលយកនូវការរិៈគន់ពីសមាជិកក្រុម Eurocham ក៏ដូចជាប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាដើម្បីបន្តរនិងបង្កើតគោលនយោបាយឲ្យស្របទៅតាមស្តង់ដាររបស់ EU។

ភាពវិជ្ជមានជាច្រើនដែលវៀតណាមបានខំប្រឹងកន្លងមក វាក៏បានធ្វើឲ្យប្រទេសមួយនេះអាចទទួលបាននូវ ការចុះហត្ថលេខាពីតំណាងក្រុមហ៊ុនរបស់ EU កាលពីពេលថ្មីៗនេះ។  ការអនុវត្តដែលមានភាពឆាប់រហ័ស និងជោគជ័យ វាគឺវាត្រូវការឆ្លងកាត់ការកែលម្អជាច្រើនលើក។ VNS

Reporter:
scroll to top