តម្លៃប្រេងបានឡើងថ្លៃខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ គឺដោយសារតែការស្តុកប្រេងរបស់អាមេរិកមានការថយចុះ។ សហរដ្ឋអាមេរិកបានរំពឹងទុកថា តម្រូវការប្រេងនិងធ្លាក់ចុះ ខណៈដែលប្រាក់ដុល្លាររបស់ខ្លួនកំពុងតែចុះខ្សោយ ហើយវាក៏ស្របពេលដែលសញ្ញានៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅមានកម្រឹតទាបនៅឡើយនោះ។ គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសមួយដែលមានការនាំចូលប្រេងខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក តែទន្ទឹមការនឹងការប៉ានប្រមាណរបស់អាមេរិក ចិនបែរជាបានមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនគឺមានកើនឡើងប្រហែលជា 4.7% នៅក្នុងត្រីមាសទីពីរ ហើយចំពោះទិន្នន័យផ្លូវការវិញនឹងមានបង្ហាញនៅសប្តាហ៍នេះផងដែរ។
គួរបញ្ជាក់ថា បើទោះជាចិនមានការកើនឡើងក៏ពិតមែន ប៉ុន្តែក្រុមការងាររបស់រ៉យ័របានរកឃើញថា កំណើនមួយនេះវាគ្រាន់តែជាកំណើនមួយដែលយឺតបំផុត ប្រសិនបើយើងគិតចាប់តាំងពីត្រីមាសទី 1 នៃឆ្នាំ 2023 មក ។
គួរបញ្ជាក់សារជាថ្មីថា ប្រាក់ដុល្លារបានធ្លាក់ចុះបន្តិចកាលពីថ្ងៃពុធ ហើយវាក៏អាចជាចំណែកមួយក្នុងការជំរុញឲ្យមានតម្រូវការប្រេងខ្ពស់ជាងធម្មតាផងដែរ។ ម្យ៉ាងទៀត ជាទូទៅរាល់ទំនិញទាំងអស់គឺគេតែងតែយកទៅធៀបនឹងប្រាក់គោលដុល្លាជានិច្ច ដូច្នេះប្រសិនបើដុល្លាតម្លៃប្រាក់គោលមួយនេះបានថយចុះ នោះតម្លៃទំនិញវានឹងមានការប្រែប្រួលដូចគ្នា។