ការចំណាយទៅលើទីផ្សាអនឡាញនៅសហរដ្ឋអាមេរិកបានកើនឡើងប្រមាណជា 11% ជារៀងរាល់ឆ្នាំ ហើយអ្វីដែលធ្វើឲ្យអ្នកយកព័ត៌មានកាន់តែចាប់អារម្មណ៍ គឺត្រឹមតែរយៈ 48 ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុន Amazon អាចរកប្រាក់ចំណូលពីព្រឹត្តិការណ៍ Prime Day បានច្រើនជាង 14 ពាន់លានដុល្លារទៅទៀត នេះបើយោងតាម Adobe Analytics ។
ប្រភពដដែលបាននិយាយទៀតថា ខណៈដែលអ្នកប្រើប្រាស់បានសម្លឹងរកមើលរាល់ការបញ្ចុះតម្លៃណាដែលទាក់ទងទៅនឹងទំនិញដែលខ្លួនកំពុងតែស្វែងរក តួរយ៉ាងដូចជា ទូរទស្សន៍ ឧបករណ៍បំពងសម្លេងប៊្លូធូស ម្ភារៈផ្ទះបាយ និងសម្ភារៈការិយាល័យជាដើម។ បើយោងទៅតាមការឆ្លើយតបពីអតិថិជនដែលបានបញ្ជាទិញតាមរយៈអ៊ីនធឺណេតដោយពួកគេទាំងនោះបានលើកឡើងថា ការបញ្ជាទិញរបស់ខ្លួននៅពេលនេះ ក៏ព្រោះតែកាលពីឆ្នាំមុនទំនិញទាំងអស់នេះគឺបានឡើងថ្លៃជ្រុលពេក ដែលជាមូលហេតុធ្វើឲ្យពួកគេពន្យាពេលក្នុងការចំណាយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Prime Day របស់ក្រុមហ៊ុន Amazon ដែលបានដំណើរការកាលពីថ្ងៃអង្គារ និងថ្ងៃពុធ វាបានក្លាយជាកត្តាជំរុញឲ្យមានប្រាក់ចំណូលដ៏ធំបំផុតសម្រាប់អ្នកលក់រាយនៅតាមអនឡាញជាពិសេសតែម្តង។ ដោយក្នុងអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលដែលពួកយើងបានឃើញបន្ទាប់ពីព្រឹត្តិការណ៍នេះ គឺវាបានចូលទៅ ”បំបែកកំណត់ត្រា” Prime Day ថែមទៀតផង។ គួររំលឹកថា Prime Day វាគឺជាព្រឹត្តិការណ៍ទិញទំនិញជាមួយនឹងការផ្តល់ជូនផ្តាច់មុខសម្រាប់សមាជិក Prime ប៉ុណ្ណោះ។ ហើយប្រសិនបើអ្នកបានចូលរួមក្នុងព្រឹត្តិការណ៍ Prime Day វិញទៀតនោះ អ្នកនឹងក្លាយទៅជាសមាជិករបស់ Amazon Prime ដោយស្វ័យប្រវត្តិ។ ប៉ុន្តែក្នុងករណីបើអ្នកមិនទាន់ក្លាយជាសមាជិក Prime នោះទេ អ្នកក៏ធ្វើការចុះឈ្មោះសម្រាប់ការសាកល្បងឥតគិតថ្លៃជាមួយនឹង Amazon Prime ផងដែរ ។