មូលហេតុចម្បងដែលធ្វើឲ្យលោក Elon Musk គាំទ្រដល់ លោក Donald Trump

អតីតប្រធានាធិបតី ហើយក៏ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារដ្ឋនាពេលនេះបានបង្វែរគោលជំហររបស់ខ្លួន ដោយលោកបានបានអះអាងថា គាត់គឺជាមនុស្សម្នាក់ដែលស្រលាញ់និង គាំទ្ររថយន្តអគ្គិសនី។

តាមដានយើងតាមរយៈ Telegram CPN Daily

 ឥឡូវនេះលោក Donald Trump បានចែករំលែកពីចំណង់ចំណូលចិត្តរបស់លោកកាន់តែខ្លាំងឡើងៗ ហើយអ្វីដែលធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺលោក បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា បេះដូងរបស់លោកនៅពេលនេះគឺបានចាប់អារម្មណ៍ ហើយក៏ស្រលាញ់ថៅកែរបស់ Tesla គឺលោក Elon Musk ថែមទៀតផង។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ  គឺបានកើតឡើងបន្ទាប់ពីលោក Elon Musk បានសន្យាថា គាត់នឹងគាំទ្រដល់យុទ្ធនាការរបស់លោក Trump យ៉ាងពេញទំហឹង។

យើងខ្ញុំសូមរំលឹកថា លោក Trump គឺជាមនុស្សម្នាក់ដែលធ្លាប់បានរិះគន់លើការគាំទ្ររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថា ការគាំទ្ររថយន្តអគ្គិសនី វាប្រៀបបានដូចជាការផ្លាស់ប្តូរដែលត្រឡប់ក្រោយទៅវិញទេ ។

យ៉ាងណាមិញបេក្ខភាពដែលមកពីគណបក្សសាធារណរដ្ឋបានសារភាពថា គាត់មានអារម្មណ៍ថាគាត់មិនមានជម្រើសទេក្រៅពីគាំទ្រ EVs នោះ ព្រោះថាស្ថាបនិករបស់ Tesla បានសន្យាថា គាត់នឹងចំណាយធនធានផ្ទាល់ខ្លួនដើម្បីគាំទ្រដល់យុទ្ធនាការ Trump នេះបើយោងតាមការរាយការពី  Business Insider ។ 

ជាការពិតណាស់ ការគាំទ្ររបស់លោក Elon Musk ចំពោះលោក Tump វាអាចជះឥទ្ធិពលដល់ការលក់រថយន្ត Tesla ក៏ពិតមែន ប៉ុន្តែ មហាលសេដ្ឋីលំដាប់ពិភពលោករូបនេះគឺតែងតែគិតទៅលើផលចំណេញច្រើនជាងអ្វីទាំងអស់។ យ៉ាងណាមិញ ចំពោះការបង្វែរទិសដៅនៃគាំទ្ររបស់លោក វាក៏ព្រោះតែលោក Musk មានបំណងចង់ដកចេញនូវប្រាក់ឧបត្ថម្ភ EV សម្រាប់រដ្ឋបាលរបស់លោក Biden ហើយវាក៏អាចធ្វើឲ្យលោកទទួលបាននូវរង្វាន់ ឬក៏ការតបស្នងពីលោក Trump ផងដែរ ប្រសិនបើលោក Trump បានធ្វើជាប្រធានាធិបតីពិតមែននោះ។

Reporter:
scroll to top