រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃពុធទី 7 ខែសីហានេះថា ខ្លួននឹងដំឡើងពន្ធទ្វេដងលើប្រាក់ចំណូលជនបរទេសទាំងឡាយណាដែលទើបតែផ្លាស់ទីលំនៅមករស់នៅលើទឹកដីរបស់ប្រទេសខ្លួន។
ច្បាប់ថ្មីដែលស្តីពីការដំឡើងប្រាក់ពន្ធ វាត្រូវបានថ្នាក់ដឹកនាំរបស់អ៊ីតាលីពិពណ៌នា ពួកគេនឹងចាប់ផ្តើមអនុវត្តសម្រាប់ជនបរទេសដែលមានប្រាក់ចំណូលចាប់ពី 100,000 អឺរ៉ូឡើងទៅ។
មួយក្នុងចំណោមការដោះស្រាយដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ការដំឡើងពន្ធលើប្រាក់ចំណូល និងពន្ធផ្ទះវាគ្រាន់តែជាគោលនយោបាយក្នុងរយៈខ្លីតែប៉ុណ្ណោះ។
ប្រទេសអ៊ីតាលីបានក្លាយទៅជាប្រទេសមួយដែលមានស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយជាងគេ ក្នុងចំណោមសមាជិករបស់សហភាពអឺរ៉ុបទាំងអស់។ ផលិតផលក្នុងស្រុករបស់អ៊ីតាលីបានថយចុះ ស្របពេលដែលឧស្សាហកម្មទេសចរណ៍ក៏មិនមានកំណើន។ បច្ចុប្បន្នចំពោះអតិផរណាស្នូលរបស់អ៊ីតាលី ដែលឡើងខ្ពស់ជ្រុលនោះវាគឺជាការចំណាយលើចំណីអាហារ។ កាលពីដើមឆ្នាំនេះ Euronews បានរកឃើញថា អតិផរណានៅក្នុងប្រទេសអ៊ីតាលីគឺបានកើនឡើងប្រមាណជា 3.1% ឯណោះ ហើយវាក៏ជាតួរលេខមួយដែលខ្ពស់ជាងគេផងដែរ ប្រសិនបើយើងទៀតទៅនឹងបណ្តាលប្រទេសរបស់ EU ដូចគ្នានោះ។
តែបើទោះជាយ៉ងណាក៏ដោយ បើយោងតាមការបកស្រាយពីនាយករដ្ឋមន្ត្រី Giorgia Meloni ដោយផ្ទាល់ លោកស្រីបានមានប្រសាសន៍ថា ការកើនឡើងពន្ធទ្វេដងនៃពន្ធផ្ទះវាក៏ជាចំនែកមួយដែលជួយឲ្យប្រទេសអ៊ីតាលីអាចមានសមត្ថភាពដោះស្រាយឱនភាពថវិកាបានដោយខ្លួនឯងផងដែរ។
លោកស្រីបានបន្តទៀតថា ចំពោះគោលដៅរបស់សហភាពអឺរ៉ុបគឺត្រូវបានគេកំណត់យ៉ាងតិចចំនួន 3% នៃផលិតផលក្នុងស្រុកសរុប ប្រសិនបើយើងអាចអនុវត្តន៍បាននោះ យើងក៏មិនរងនូវការផាកពិន័យពី EU នោះឡើយ។