ក្រុមហ៊ុន Alibaba កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនបានទទួលនូវប្រាក់ចំនេញលើសពីការរំពឹងទុកទៅទៀត។ ក្នុងត្រីមាសទី 3 នេះ ក្រុមអ្នកជំនេញរបស់ CNBC បានមើលឃើញថា ចំនួននៃការលក់រាយរបស់ចិនគឺមានកំណើនខ្ពស់ជាងឆ្នាំមុនថ្វេរដង។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះតួរលេខដែលក្រុមហ៊ុន Alibaba ទទួលបានកាលពីចុងខែកញ្ញានេះ វាហាក់ដូចជាមិនសមាមាត្រជាមួយនឹងខ្លួនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី 2 នៅក្នុងពិភពលោកនោះឡើយ។
ក្រុមហ៊ុន Alibaba បាននិយាយថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនក្នុងត្រីមាសទី 3 គឺបានកើនឡើងប្រមាណជា 58% ដោយធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ 2023 គឺស្មើរនឹង 43.9 ពាន់លានយន់ (6.07 ពាន់លានដុល្លារ)។
តែបើទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ Alibaba បានលើកឡើង កំណើនមួយនេះវាគឺជាការលក់ដ៏រឹងមាំមួយ ដែលបង្ហាញឲ្យយើងដឹងថា សេដ្ឋកិច្ចនៅក្នុងប្រទេសចិនគឺកំពុងតែមានសន្ទុះ ខណៈដែលការបញ្ជាទិញនៅក្នុងកម្មវិធី Taobao និង Tmall Group កាន់តែកើនឡើងជាលំដាប់។
យ៉ាងណាមិញ ប្រសិនបើយើងក្រឡេកទៅមើលអាជីវកម្មទិញទំនិញអនឡាញក្រៅប្រទេសវិញនោះ ខាង CNBC បានសង្កេតឃើញទៀតថា ក្រុមហ៊ុនយក្សអេឡិចត្រូនិកដូចជា Lazada និង Aliexpress ក៏មានការកើនឡើងដូចគ្នាដែរ គឺមានកំណើនប្រមាណជា 29% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 31.67 ពាន់លានយន់។