អ៊ីស្រាអែល​បង្កើន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​លីបង់ ខណៈដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកកំពុងបង្ហាញសំណើរឲ្យមានបទឈប់បាញ់

ដើម្បីជាការឆ្លើយតបនឹងទង្វើលរបស់ក្រុមប្រដាប់អាវុធដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ Hezbollah បានបាញ់កាំជ្រួចប្រហែល 65 គ្រាប់ឆ្ពោះទៅអ៊ីស្រាអែលនៅរសៀលថ្ងៃសៅរ៍។ អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសលីបង់តែម្តង ដោយក្នុងនោះមានមនុស្សស្លាប់យ៉ាងតិច 6 នាក់ និង 11 នាក់ផ្សេងទៀតរងរបួស។

តាមដានយើងតាមរយៈ Telegram CPN Daily

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលគឺពួកគេបានកំណត់គោលដៅចម្បងក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut សម្រាប់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា។ បើយោងតាមការរៀបរាប់ពីយោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ការ​វាយ​ប្រហាររបស់ខ្លួនគឺ​ផ្តោត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម Hezbollah បូករួម​ទាំង​កន្លែង​ស្តុក​អាវុធ និង​មជ្ឈមណ្ឌល​បញ្ជា​តែប៉ុណ្ណោះ។

 សូមរំលឹកថា បើទោះជាមេដឹកនាំរបស់លីបង់មានបំណងចង់ចចារឲ្យមានបទឈប់បាញ់ក៏ពិតមែន តែទន្ទឹមនឹងនោះមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានសម្តែងការសង្ស័យម្តងហើយម្តងទៀតង ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ថាមានលក្ខណៈមិនច្បាស់លាស់។ ខាងអ៊ីស្រាអែលបានលើកឡើងថា ខ្លួនគ្រាន់តែចង់​ឱ្យ​ក្រុម​យុទ្ធជន​ហេសបូឡា​ដក​ខ្លួន​ចេញ​ទៅ​តំបន់​ភាគ​ខាងជើង​នៃ​ទន្លេ Litani ចម្ងាយ​ប្រហែល 30km (19 ម៉ាយ) ពី​ព្រំដែន​ជាមួយ​អ៊ីស្រាអែលជាមុនសិន។

Aljazeera ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

scroll to top