កិច្ចខិតខំប្រឹងប្រែងរបស់មហាលសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ចំពោះលោក Trump កន្លងមក វាត្រូវបានកាសែត New York Times បានរាយការណ៍កាលពីសប្តាហ៍មុនថាលោក Musk បាន ស្នើសុំ ឱ្យលោក Trump ជួលបុគ្គលិកពីក្រុមហ៊ុន SpaceX មកធ្វើជាមន្ត្រីរដ្ឋាភិបាលកំពូល រួមទាំងនៅក្រសួងការពារជាតិថែមទៀតផង។
ការវិលត្រឡប់របស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ទៅកាន់សេតវិមាននៅខែមករាក្រោយនេះ ទំនងជានឹងនាំមកនូវការផ្លាស់ប្តូរដ៏ធំចំពោះកម្មវិធី Artemis របស់ NASA។ ប្រភពមួយនេះបាននិយាយទៀតថា លោក Musk និងលោក Trump គឺមានគោលបំណងដូចគ្នា ខណៈដែលចិនមានមហិច្ឆតាចង់ចុះចតនៅឋានព្រះច័ន្ទនៅឆ្នាំ 2030 ។
លោក Elon Musk ដែលជាអ្នកគាំទ្រដ៏មានបំផុត របស់លោក Trump លោកបានមើលឃើញផលប្រយោជន៍ជាច្រើនបន្ទាប់ពីលោក Trump ចូលកាន់អំណាច ដោយក្នុងនោះ ក្រុមអ្នកជំនាញបានទស្សទាយថា
លោក Musk នឹងក្លាយជាអ្នកផ្គត់ផ្គង់ប្រព័ន្ធបាញ់បង្ហោះអវកាស ដ៏ធំបំផុតរបស់ NASA (SLS)។ ការចូលខ្លួននៅក្នុងជួររដ្ឋាភិបាល លោក Elon Musk គ្រាន់តែមានគោលបំណងចង់ទាញយកផលប្រយោជន៍ដែលបានមកពីការកែសម្រួលលើបទបញ្ញត្តិនានាដែលទាក់ទងនឹង Starship ព្រោះវាជារ៉ុក្កែតដែលត្រូវបានអភិវឌ្ឍដោយ SpaceX ដើម្បីដឹកជញ្ជូនមនុស្ស និងទំនិញទៅកាន់ភពព្រះច័ន្ទ និងភពអង្គារ ។