លោក Joe Biden បានអនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​អាវុធ​អាមេរិក​ វាយប្រហារ​ក្នុង​ប្រទេស​រុស្ស៊ី

សហរដ្ឋអាមេរិកបាននិយាយថា ទាហានរបស់កូរ៉េខាងជើងជាង 10,000 នាក់ត្រូវបានបញ្ជូនទៅកាន់ភាគខាងកើតនៃប្រទេសរុស្ស៊ី ស្របពេលដែល លោក Trump បានប្តេជ្ញាថា ខ្លួននឹងបញ្ចប់សង្គ្រាមរ៉ាំរ៉ៃមួយនេះ ឱ្យបានឆាប់រហ័សបំផុត ប៉ុន្តែលោកក៏មិនពន្យល់ពីរបៀបដែលនឹងនោះដែរ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងបន្ថែមថា បន្ទាប់ពីលោក Donald Trump បានឈ្នះឆ្នោត ស្រាប់តែសមាជិកសភាដែលមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានជំរុញឱ្យលោក Biden ជួយបន្ធូរបន្ថយច្បាប់អំពីរបៀបដែលអ៊ុយក្រែនអាចប្រើប្រាស់អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកទៅវិញ។ ដើម្បីជាការឆ្លើយតបទៅនឹងជំនួយរបស់កូរ៉េខាងជើងចំពោះរុស្ស៊ី លោក Joe Biden បានអនុញ្ញាតឱ្យយោធាអ៊ុយក្រែនទាំងអស់មានសិទ្ធប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលលើគោលដៅយោធារុស្ស៊ីបើទោះជាគោលដៅនោះនៅឆ្ងាយពីព្រំដែនរបស់ខ្លួនក៏ដោយ។

តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់រ៉យទ័រមិនអាចទទួលបានការស្រាយបំភ្លឺពីខាងសេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិកនោះទេ។

scroll to top