មេដឹកនាំកូរ៉េខាងជើងលោក គីម អំពាវនាវឱ្យពង្រឹងកងកម្លាំងនុយក្លេអ៊ែរ ដើម្បីបញ្ចប់ការរៀបចំខ្លួនធ្វើសង្រ្គាម

បន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីរវាងប្រធានាធិបតីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងប្រទេសប៉េរូកាលពីថ្ងៃសុក្រ ស្រាប់តែសារព័ត៌មានកណ្តាល KCNA បានចុះផ្សាយកាលពីព្រឹកថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការពង្រឹងកងកម្លាំងនុយក្លេអ៊ែរទូទាំងប្រទេស ក្នុងគោលបំណងដើម្បីបញ្ចប់ការរៀបចំសង្រ្គាមរបស់ខ្លួន។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រភពដដែលបាននិយាយបន្តថា ការសហការរវាងសហរដ្ឋអាមេរិក និងពួកលោកខាងលិច វាគឺជាចេតនាមួយដែលបង្ហាញថា ពួកគេកំពុងតែចង់ធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ចំពោះការធ្វើសុន្ទរកថាទៅកាន់ជនរួមជាតិ លោក គីម គ្រាន់តែចង់បង្ហាញថា ក្នុងនាមលោកជាមេដឹកនាំ លោកត្រូវតែការពារប្រទេស ដោយផ្តោតលើកងកម្លាំងនុយក្លេអ៊ែរ ហើយការប្រើប្រាស់អាវុធទាំងនេះទៀតសោតគឺមិនមានដែនកំណត់នោះឡើយ។

 លោក Kim បាននិយាយបញ្ជាក់បន្ថែមទៀតថា “សម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ហាក់ដូចជាកាន់តែពង្រីកខ្លួនចូលទៅក្នុងតំបន់ធំ ៗ ជាច្រើនស្ទើរតែពាសពេញពិភពលោក ជាពិសេសគឺនៅទ្វីបអឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តើការបញ្ចប់ការរៀបចំខ្លួនរបស់មេដឹកនាំខាងជើង មានបំណងសម្រាប់តែការជួយដល់រុស្ស៊ី ឬក៏ចង់វាយលុកកូរ៉ខាងត្បូង?

scroll to top