ក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញនូវផែនការទប់ស្កាត់ ការហូរចូលនៃទំនិញក្រោមស្តង់ដារ ពោលគឺរាល់ទំនិញដែលមានតម្លៃថោកជ្រុល។
តាមដានយើងតាមរយៈ Telegram CPN Daily
ការសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ថា មានកសិករថៃជាច្រើនបានតវ៉ាជាសាធារណៈ ខណៈដែលនៅក្នុងទីផ្សាមានលក់ទំនិញដែលនាំចូលពាសពេញប្រទេស។
ដំណោះស្រាយជាបណ្តោះអាសន្ន ខាងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Napintorn Srisunpang បាននិយាយថា លោកនឹងបិទរាល់ការនាំចូល និងព្រមទាំងចុះបង្ក្រាបលើទំនិញបរទេសទាំងឡាយណាដែលមានគុណភាពអន់ថែមទៀតផង។
លោក Napintorn បាននិយាយបន្តទៀតថា រាល់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ ត្រូវតែត្រួតពិនិត្យរាល់មុខទំនិញដែលនាំចូលឲ្យកាន់តែហ្មត់ចត់ ដើម្បីធានាថា វាជាទំនិញដែលសុវត្ថិភាព និងគុណភាពខ្ពស់។