ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសថៃ (NESDC) បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងពី 2.3% ទៅ 3.3% នៅឆ្នាំ 2025។
ប្រទសថៃគឺជាប្រទេសមួយដែលបានពឹងផ្អែកទៅលើការនាំចេញច្រើនជាងគេបង្អស់ តែផ្ទុយទៅវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរមេដឹកនាំ រដ្ឋាភិបាលថៃបានលើកឡើងថា មានតែវិស័យទេសចរណ៍ប៉ុណ្ណោះដែលធ្វើសេដ្ឋកិច្ចរបស់ប្រទេសខ្លួនកាន់តែរឹងមាំ។
យ៉ាងណាមិញ សម្រាប់យុទ្ធសាស្ត្រក្នុង2025 NESDC បានរំពឹងទុកថា ចំពោះការប្រើប្រាស់ឯកជន និងការវិនិយោគវានឹងមានការកើនឡើងប្រហែលជា 3% ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ សម្រាប់ការនាំចេញវិញ វាអាចនឹងកើនឡើងប្រមាណ 2.6% ខណៈពេលដែលអតិផរអាចនឹងស្ថិតក្នុងចន្លោះពី 0.3-1.3%។
បើទោះបីជាការព្យាករណ៍ក្នុងឆ្នាំ 2025 សេដ្ឋកិច្ចថៃជារួមមានកំណើនក៏ពិតមែន តែក្នុងនោះលោកស្រី Nattaporn បានកត់សម្គាល់ថា ប្រទេសថៃត្រូវតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាគោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump មិនបានផ្តល់ផលប្រយោជន៍ណាមួយដល់ប្រទេសថៃ និងប្រទេសដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិកនោះឡើយ ។