ប្រទេសតួកគីបានធ្វើការវាយប្រហារច្រើនជាង 100 លើកទៅទៀតគឺក្នុងពីចន្លោះខែតុលា ឆ្នាំ 2019 រហូតដល់ខែមករា ឆ្នាំ 2024។
បើយោងតាមការចុះផ្សាយពី bbc កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានឲ្យដឹងបន្ថែមថា ការវាយប្រហារតាមផ្លូវអាកាសចុងក្រោយរបស់តួកគីនាពេលថ្មីៗនេះ វាបានធ្វើឲ្យអណ្តូងប្រេង កន្លែងផលិតឧស្ម័ន និងស្ថានីយ៍ថាមពលនៅក្នុងរដ្ឋបាលស្វយ័តដែលគ្រប់គ្រងដោយជនជាតិឃឺដ និងស៊ីរីខាងកើតបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រទេសស៊ីរី គឺជាប្រទេសមួយដែលក្រីក្រ និងជួបសង្គ្រាមញឹកញាប់ជាងគេបំផុតនៅក្នុងពិភពលោក។ ភាពអត់ឃ្លាន និងកង្វះទឹកបានកើតឡើងនៅលើប្រទេសក្រីក្រមួយនេះជាយូយាណាស់មកហើយ ប៉ុន្តែភាពខ្វះខាតទាំងអស់នោះ វាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺចាប់តាំងពី ប្រទេសតួកគីបានប្រកាសថា ខ្លួននឹងកំណត់គោលដៅ “ប្រភពចំណូល និងការប្រមូលផ្តុំ” នៃក្រុមបំបែកខ្លួនឃឺដ ដែលពួកគេបានចាត់ទុកថាជាភេរវករ។
ការវាយប្រហារដ៏រ៉ាំរ៉ៃពីសំណាក់ប្រទេសទួលគីមកលើភាគខាងកើតនៃប្រទេសស៊ីរី វាបានធ្វើឲ្យមនុស្សយ៉ាងតិច 1 លាននាក់គ្មានទឹកផឹក។ ក្រុមការងាររបស់BBC World Service បានលើកឡើងថា ភាគឦសាននៃប្រទេសស៊ីរីនាពេលនេះ កំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌ ដែលបង្ករឡើងដោយសកម្មភាពរបស់ប្រទេសតួកគី ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទួរគីបានចាត់ទុកកងជីវពលឃឺដ ដែលគ្រប់គ្រងដោយកម្លាំងយោធារបស់ក្រុមឧទ្ទាម Kurdistan Workers’ Party (PKK) អស់ជាច្រើនទសវត្សរ៍មកហើយ ព្រោះថាជនជាតិឃឺដធ្លាប់បានប្រយុទ្ធទាមទារដើម្បីស្វ័យភាពជាជនជាតិឃឺដនៅក្នុងប្រទេសទួរគី។