ប៉ូលីសថៃបានរឹបអូសទឹកដោះគោម្សៅ Ensure Gold ក្លែងក្លាយចំនួន 5,375 កំប៉ុង

អាជ្ញាធរថៃ បានចាប់ខ្លួនជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ថៃ​២​នាក់ ពី​បទ​ចែកចាយ ​ម្សៅ​ទឹកដោះគោ ​ក្លែងក្លាយ ​នេះបើយោងតាមការចុះផ្សាយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ប៉ូលីសបានរឹបអូសទឹកដោះគោម្សៅ Ensure Gold ក្លែងក្លាយចំនួន 5,375 កំប៉ុង និងឧបករណ៍ពាក់ព័ន្ធក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃអង្គារ គឺចំនួន២ ទីតាំង។

ប៉ូលីសថៃបានស៊ើបឃើញថា ហាងមួយដែលមានអ្នកលក់ជាជនជាតិចិនខាងលើ បានប្រកបរបរលក់ម្សៅទឹកដោះគោក្លែងក្លាយ Ensure Gold លើវេទិកាអនឡាញ ក្នុងតម្លៃត្រឹមតែ 690 បាតប៉ុណ្ណោះ សម្រាប់ទម្ងន់ 850 ក្រាម។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មថៃកំពុងតាមដានយ៉ាងយកចិត្តទុករាល់ទំនិញដែលនាំចូល និងតាមដានលើទំនិញដែលលក់ក្នុងតម្លៃក្រោមទីផ្សាជាពិសេស។

យ៉ាងណាមិញចំពោះជនល្មើសទាំង​បីខាងលើ នៅពេលនេះក៏កំពុងរងចាំកា​រ​ចោទ​ប្រកាន់​ពី​បទ​លក់​អាហារ​ក្លែង​ក្លាយ និង​ការ​ចាត់ចែង​ទំនិញ​ដោយ​មាន​ស្លាក​សញ្ញា​មិន​ត្រឹមត្រូវ ក្រុមហ៊ុន Ensure Gold ផងដែរ។

scroll to top