កប៉ាល់ខួងមហាសមុទ្រជ្រៅដំបូងគេបង្អស់ របស់ចិនបានចូលបម្រើសេវាកម្មជាផ្លូវការ

នាវា Meng Xiang ដែលជានាវាខួងយករ៉ែក្នុងមហាលសមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន។  នាវា Meng Xiang វាគឺជានាវាស្វែងរករ៉ែដែលធំបំផុតនៅក្នុងប្រទេសចិន វាមានប្រវែង179.8 ម៉ែត្រ និងទទឹង 32.8 ម៉ែត្រ វាមានសមត្ថភាពផ្ទុកទំងន់បានរហូតដល់ 42.600 តោន និងអាចខួងបាតសមុទ្រក្នុងជម្រៅរហូតដល់ទៅ 11 គីឡូម៉ែត្រ។

តាមដានយើងតាមរយៈ Telegram CPN Daily

គួរបញ្ជាក់ថា នាវា Meng Xiang វាមិនមែនគ្រាន់តែជានាវាដែលធំជាងគេនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ តែវាក៏ជានាវារុករករ៉ែក្នុងមហាលសមុទ្រដំបូងគេនៅក្នុងពិភពលោកផងដែរ។  Meng Xiang វាត្រូបានគេរចនាឡើងជាមួយនឹងមុខងារជាច្រើនដូចជា ការខួងតាមបែបវិទ្យាសាស្ត្រនៅមហាសមុទ្រជ្រៅ ការរុករកប្រេង និងឧស្ម័ន និងការស៊ើបអង្កេតជាតិទឹកនៃឧស្ម័នធម្មជាតិក្នុងមហាលសមុទ្រថែមទៀតផង។

បើយោងតាមបទសម្ភាសន៍ដោយផ្ទាល់ពីលោក Zhang Haibin ប្រធានផ្នែកសាងសង់នាវា Meng Xiang បាននិយាយប្រាប់សារព័ត៌មានស៊ិនហួរថា បន្ទាប់ពីការសាកល្បងលើសមុទ្រចំនួនពីរជុំ សូចនាករប្រតិបត្តិការសំខាន់ៗរបស់ Meng Xiang គឺមានច្រើនដែលលើសពីការរំពឹងទុករបស់យើងទៅទៀត។

លោកបានបន្តទៀតថា ការលេចចេញជារូបរាងនៃនាវាក៏ធំមួយនេះ វាត្រូវបានយើងបំពាក់ដោយឧបករណ៍លើកធារាសាស្ត្រដំបូងគេរបស់ពិភពលោកដែលមានសមត្ថភាពទាំងការរុករកប្រេង និងឧស្ម័ន និងការយកគំរូស្នូល ជាមួយនឹងសមត្ថភាពលើកយករ៉ែបានប្រមាណជា 907 តោន ថែមទៀតផង។

លោកបានបន្ថែមទៀតថា Meng Xiang អាចខួងក្នុងបាតសមុទ្របាន ៤ របៀប ដែលសក្តិសមបំផុតក្នុងការបំពេញតម្រូវការរបស់អ្នករុករកធនធានទាំងក្នុងសមុទ្រ និងមហាសមុទ្រ។

scroll to top