ការលក់អចលនទ្រព្យនៅក្នុងប្រទេសថៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានកើនឡើងគួរឲ្យកត់សម្គាល់។ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនបាននាំគ្នាសម្រុកទិញខុនដូរក្នុង ទីក្រុងបាងកក ស្របពេលដែលប្រទេសរបស់ខ្លួនកំពុងផ្ទុះសង្គ្រាម។
អ្នកមានធនធានជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តចាកចេញពីប្រទេសរបស់ពួកគេ ក្នុងគោលបំណងស្វែងរកកន្លែងរស់នៅថ្មីដែលមានសន្តិភាព។ យ៉ាងណាមិញ ការហូរចូលនៃជនជាតិមីយ៉ាន់ម៉ាទៅកាន់ប្រទេសថៃ គឺមានតែអ្នកដែលមានលទ្ធភាពប៉ុណ្ណោះ។ ការបញ្ចេញផ្ទះនិងសំណង់អគារដែលជាប់គាំងដោយសារការវាយលុកនៃជំងឺកូវីដ វាហាក់ដូចជាអំណោយផលដល់ប្រទេសថៃ ពោលគឺពួកគេអាចប្រមូលប្រាក់ដោយបញ្ចេញនូវខុនដូរដែលនៅសល់ឲ្យទៅមីយ៉ាន់ម៉ាដើម្បីជាការជ្រកកោន។
បើយោងតាមការចុះផ្សាយពីការសែតបាងកកប៉ុស្តិនៅថ្ងៃទី ២០ ខែវិច្ឆិកា បានឲ្យដឹងទៀតថា ការលក់ខុនដូក្នុងទីក្រុងបាងកកទៅឱ្យជនជាតិមីយ៉ាន់ម៉ាក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2024 វាបានកើនឡើងបីដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលថៃលក់ទៅឲ្យចិន រហូតដល់ទៅ ៣ ដង។
ប្រភពមួយនេះបាននិយាយទៀតថា ការលក់ខុនដូរឱ្យជនជាតិមីយ៉ាន់ម៉ាចន្លោះពីខែមករាដល់ខែកញ្ញា គឺបានច្រើនជាង 1,000 យូនីតទៅទៀត ហើយប្រសិនបើយើងគិតជាទឹកប្រាក់វិញនោះគឺមិនតិចជាង158 លានដុល្លារអាមេរិក នោះទេ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា គឺមានព្រំដែនជាប់ជាមួយនឹងថៃប្រហែល 2,500 គីឡូម៉ែត្រ តែដោយសារតែប្រទេសមួយនេះបានគ្រប់គ្រងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ 2021 មក មីយ៉ាន់ម៉ាមានការគំរាមកំហឹង អំពើហឹង្សា ឆក់ប្លន់ ការកៀបសង្កត់ និងសង្គ្រាមមិនចេះចប់។