មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន៖ គ្មានការពិភាក្សាណាមួយកើតឡើងឡើយ ប្រសិនបើសហរដ្ឋអាមេរិកមិនបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទំនាក់ទំនងការទូតរវាងរូបលោកនិងសហរដ្ឋអាមេរិកកន្លងមកវាគ្មានន័យអ្វីសម្រាប់ទីក្រុងព្យុងយ៉ាងនោះទេ។ លោក គីម បាននិយាយបន្តថា ចាប់ពីពេលនេះតទៅលោកសូមប្តេជ្ញាថា នឹងពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ។

តាមដានយើងតាមរយៈ Telegram CPN Daily

          ការប្រកាសដែលមានអមទៅដោយការសម្ងែង កាំជ្រួចផ្លោងអន្តរទ្វីប និងមីស៊ីលលឿនជាងសំឡេងត្រូវបានដាក់តាំងបង្ហាញ ក៏ដូចជាយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតជាច្រើនបែបនេះ ព្រោះតែមេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះ មិនចាប់អារម្មណ៍លើការស្នើរសំឲ្យមានកិច្ចចចារណាមួយឡើយ។ លោក​ គីម បានទស្សទាយទុកជាមុនថា លោក ដូណាល់ ត្រាំ និងស្នើរសុំឲ្យមានជំនួបកំពូលរវាងប្រទេសទាំងពីរម្តងទៀត ពោលដូចកាលពីក្នុងកំឡុងពេលអាណត្តិទីមួយរបស់លោក Trump គឺលោកតែងស្នើរឲ្យមានកិច្ចប្រជុំជាមួយនឹងរូបលោកជាច្រើនលើក។

ឥឡូវនេះលោក គីម បានចោទប្រកាន់សហរដ្ឋអាមេរិកថា អាមេរិកគឺជាអ្នករៀបចំសម្ព័ន្ធភាពយោធា ព្រមទាំងដាក់ពង្រាយអាវុធយុទ្ធសាស្ត្រក្នុងឧបទ្វីបកូរ៉េ ដោយសំដៅប្រទេសកូរ៉េខាងជើងជាពិសេស។

 លោក​បាន​ថ្លែង​ទៀតថា មុនពេលកិច្ចពិភាក្សាណាមួយអាចកើតឡើង លុះត្រាតែសហរដ្ឋអាមេរិកព្រមបោះបង់គោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើងចោលជាមុនសិន។

scroll to top