លោកពូទីន ៖ រុស្ស៊ីនឹងបាញ់សាកល្បងនៅកាំជ្រួចចម្ងាយមធ្យមថ្មី Oreshnik ដែលមានល្បឿនលឿនជាងសម្លេង 10 ដង

មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ (ICBM) នៅឯទីក្រុង Dnipro របស់អ៊ុយក្រែនជាលើកដំបូងរួចមក លោកបានប្រកាសទៀតថា រុស្ស៊ីក៏ត្រៀមនឹងបាញ់បង្ហោះកាំជ្រួចចម្ងាយមធ្យមថ្មីរបស់ខ្លួនមួយទៀតដែរ វាមានឈ្មោះថា Oreshnik។

តាមដានយើងតាមរយៈ Telegram CPN Daily

លោកពូទីនបាននិយាយរៀបរាប់ថា Oreshnik វាគឺជាមីស៊ីលផ្លោងដែលមានល្បឿនលឿនជាងសម្លេងរហូតដល់ទៅ 10 ដង ពោលគឺវាអាចរត់ក្នុងល្បឿនចន្លោះពី2.5 ទៅ3 គីឡូម៉ែត្រក្នុងមួយវិនាទី។

លោក​ពូទីន បាន​និយាយបន្តទៀត​ថា ទីតាំង​ឧស្សាហកម្ម​យោធា​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង Dnipro ដែលជាកន្លែង​ផលិត​កាំជ្រួច និង​សព្វាវុធរបស់អ៊ុយក្រែននោះ វាអាចនឹងក្លាយទៅជាកន្លែងដែលលោកជ្រើសរើសយកមកបាញ់សាកល្បងមុនគេ។

scroll to top