អតីតនាយករដ្ឋមន្ត្រីស្រីទី1 ថៃ លោកស្រី យីងឡាក់ ស៊ីណាវាត្រា នឹងវិលត្រឡប់មកប្រទេសខ្លួនវិញនៅឆ្នាំក្រោយ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហើបប្រាប់សារព័ត៌មាន Nikkei Asia អំពីការវិលត្រឡប់មកវិញរបស់ប្អូនស្រីលោក យ៉ាងយូបំផុតនៅខែមេសាឆ្នាំក្រោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោកថាក់ស៊ីនត្រូវបានដកស្រង់សម្តីថា គាត់ហាក់ដូចជាមិនឃើញពីឧបសគ្គណាមួយចំពោះការវិលត្រឡប់មកវិញរបស់ប្អូនស្រីគាត់នោះទេ ហើយការវិលមកវិញដ៏ល្អនោះគឺគួរតែក្នុងអំឡុងពេលឬមុនពិធីបុណ្យ Songkran ក្នុងខែមេសា ដោយអាស្រ័យលើពេលវេលា និងឱកាស។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា គាត់គឺជាអតីតនាយករដ្ឋមន្ត្រីស្រីទី១ របស់ប្រទេសថៃ​ ហើយគាត់បានរត់គេចខ្លួនតាំងពីខែសីហា ឆ្នាំ 2017 មកម្ល៉េះ។ លោកស្រី យីងឡាក់ បានខកខានក្នុងការបង្ហាញខ្លួននៅចំពោះមុខផ្នែកសំណុំរឿងព្រហ្មទណ្ឌរបស់តុលាការកំពូល ពោលគឺក្នុងកំឡុងពេលដែលគាត់នៅកាន់តំណែងជានាយករដ្ឋមន្ត្រី គាត់បានរងការចោទប្រកាន់ពីបទបំភ្លៃកាតព្វកិច្ច ដែលធ្វើឲ្យរដ្ឋខាតបង់យ៉ាងតិច ៥០០ ពាន់លានបាត។

scroll to top