ព្រិលជាង 20 សង់ទីម៉ែត្របានគ្របដណ្តប់លើផ្នែកខ្លះនៃទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ ហើយព្រិលទាំងនោះវាបានបង្ករឲ្យមានការរអាក់រអួលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរទាំងផ្លូវគោក និងអាកាស។
ទីភ្នាក់ងារអាកាសធាតុបានចេញសេចក្តីជូនដំណឹងថា ព្រិលដែលធ្លាក់នៅក្នុងខែវិច្ឆិកានេះវាគឺជាព្រិលដែលធ្លាក់ខ្លាំងជាងគេបំផុតក្នុងរយៈ 117 ឆ្នាំចុងក្រោយនេះ។
បើយោងតាមការចុះផ្សាយពី កាសែត Korean times បានឲ្យដឹងបន្ថែមថា នៅម៉ោង 7 ព្រឹក ព្រឹលបានធ្លាក់ប្រមាណជា 16.5 សង់ទីម៉ែត្រ។ ខាងឧតុនិយមទីក្រុងសេអ៊ូលក្នុងសង្កាត់ Jongno ដែលជាកន្លែងសង្កេតអាកាសធាតុផ្លូវការ បានប្រកាសទៀថា ក្នុងកំណត់ត្រារបស់ខ្លួនកាលពីមុន ព្រិលដែលធ្លាក់ខ្លាំងគឺត្រឹមតែ12.4 សង់ទីម៉ែត្រប៉ុណ្ណោះដែលជាការកត់ត្រានៅថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 1972 ។
យ៉ាងណាមិញ ក្នុងឆ្នាំ 2024 នេះបានធ្វើឲ្យក្រុមការងារធ្វើការកត់សម្គាល់សារជាថ្មីថា ក្នុងទីក្រុងសេអ៊ូលនៅវេលាម៉ោង 11:20 ព្រឹក ខាងក្រុមការងាររបស់ពួកគេក៏ត្រូវប្រញាប់ប្រកាសអាសន្នជាបន្ទាន់ ក្នុងករណីដែលមានព្រិលធ្លាក់ខុសប្រក្រតី យ៉ាងហោចណាស់ 20 សង់ទីម៉ែត្រ ដែលក្រុមអ្នកជំនាញរបស់យើងបានគេរំពឹងថានឹងធ្លាក់ក្នុងរយៈពេល 24 ម៉ោងបន្ទាប់។
គួរបញ្ជាក់ថា បច្ចុប្បន្នខាងអាជ្ញាធរជួយសង្គ្រោះបានទទួលរបាយការណ៍ជាង 150 នៃគ្រោះថ្នាក់ចរាចរណ៍ ផ្លូវទឹកកក និងការរងរបួសពីការធ្លាក់ទឹកកកជាច្រើន។ ក្នុងនោះនៅស្រុក Seongbuk គឺមានដើមឈើមួយដើមបានរលំទៅនឹងខ្សែភ្លើងដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងធ្វើឲ្យប្រជាពលរដ្ឋជិត 200 គ្រួសារគ្មានភ្លើងប្រើប្រាស់។
ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង 40 ត្រូវបានលុបចោល ហើយជិត 200 ជើងផ្សេងទៀតត្រូវបានពន្យារពេល នេះបើយោងតាមក្រុមហ៊ុន Korea Airports Corp. និង Incheon International Airport Corp.។
ហើយចំពោះខ្សែរថភ្លើងក្រោមដីទី 9 របស់ទីក្រុងសេអ៊ូលវិញ ក៏បានជួបប្រទះនឹងការពន្យាពេលរហូតដល់ 9 នាទី ហើយវាក៏ជាមូលហេតុដែលបណ្តាលឱ្យមានមនុស្សកកកុញនៅស្ថានីយ៍រថភ្លើង។
