កិច្ចខិតខំប្រឹងប្រែងមួយដែលអាចទប់ទល់នឹងប្រទេសកូរ៉េខាងជើង វាគឺជាជំនួយមួយដ៏ល្អសម្រាប់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតី Yoon Suk Yeol បានបើកកិច្ចពិភាក្សាលោក Volodymyr Zelenskyy ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការការពារខ្លួន ពោលគឺបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងបានបញ្ជូនទាហ៊ាននិងអាវុធដោយផ្ទាល់ដល់រុស្ស៊ី។
កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលមានឃ្លាំងស្តុកគ្រាប់កាំភ្លើងធំជាងគេបំផុតមួយរបស់ពិភពលោក យ៉ាងណាមិញថ្នាក់ដឹកនាំប្រទេសមួយនេះបានសម្រេចចិត្តថា ខ្លួនត្រូវតែផ្តល់ជាជំនួយមនុស្សធម៌ និងជំនួយផ្នែកយោធាដោយប្រយោល រួមទាំងផ្តល់កម្ចីដែលមានតម្លៃច្រើនជាង 500,000ដុល្លា ដល់ប្រទេសអ៊ុយក្រែនថែមទៀតផង។
គួរបញ្ជាក់ថា បន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនទាហានជាង 10,000 នាក់ទៅកាន់ប្រទេសរុស្ស៊ីរួចមក ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការផ្តល់អាវុធ ឬជំនួយណាមួយដល់ប្រទេសអ៊ុយក្រែននោះឡើយ ។
ការប្រឈមមុខដាក់គ្នារវាងកូរ៉េខាងជើង និងខាងត្បូងដោយប្រយោលបែបនេះ វាបានធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន បានព្រមានដល់កូរ៉េខាងត្បូងថា ប្រធានាធិបតីរបស់ប្រទេសមួយនេះគួរដឹងពីលទ្ធផលរបស់ខ្លួនថា អាវុធរបស់ទីក្រុងសេអ៊ូលដែលបានសម្លាប់ពលរដ្ឋរុស្ស៊ី វានឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសរបស់ពួកយើងទាំងស្រុង” ។
