ភ្ញៀវទេសចរណ៍ បានលុបចោលការធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ

ភ្ញៀវទេសចរណ៍ និងអ្នកទេសចរបុគ្គលបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ Hat Yai ក្បែរព្រុំដែនម៉ាឡេស៊ី  គឺបន្ទាប់អាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ពលរដ្ឋរបស់ខ្លួនជៀសវាងការធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ ខណៈដែលតំបន់ព្រំដែនមួយនេះកំពុងប្រឈមនឹងទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 2 នាក់ ។

តាមដានយើងតាមរយៈ Telegram CPN Daily

ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ីបាននិយាយថា  ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វាបានបង្ករឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះអាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់នៅទូទាំងខេត្តភាគខាងត្បូងក្នុងប្រទេសថៃ ឲ្យកាន់ទីមានសុវត្តិភាព ។

គួររំលឹកថា មុនពេលមានទឹកជំនន់វាយប្រហារខេត្ត Songkhla, Pattani, Narathiwat និង Yala លោកបាននិយាយថា ទីក្រុង Hat Yai បានទទួលភ្ញៀវម៉ាឡេស៊ីយ៉ាងច្រើនលើសលប់ រហូតធ្វើឲ្យសណ្ឋាគារនៅទីនោះមានកំណើនប្រហែលជា 70% រៀងរាល់ចុងសប្តាហ៍។ តែផ្ទុយទៅវិញស្ថានភាព​ទឹកជំនន់​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា វានឹង​មាន​ផល​ប៉ះពាល់​មួយរយៈ ជាពិសេសគឺនៅក្នុង​ទីក្រុង Hat Yai ។

គួរបញ្ជាក់ថា តំបន់ព្រុំដែនរវាងថៃ និងម៉ាឡេស៊ី វាបានក្លាយទៅជាតំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​នៃ​ខេត្ត Songkhla នា​ឆ្នាំ២០២៤ ​នេះ ព្រោះថា ទីក្រុង Hat Yai បានទាញយក​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ីនៅត្រីមាសចុងក្រោយនេះ​យ៉ាង​ហោច​ណាស់​ពី ១ ទៅ ១,៥ លាន​នាក់។

scroll to top