បន្ទាប់ពីការបះបោនៅស៊ីរីបានជោគជ័យ អតីតមេដឹកនាំផ្តាច់ការ Assad បានភៀសខ្លួនទៅរស់នៅរុស្ស៊ី

បើយោងទៅតាមការចុះផ្សាយពីសារពត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Assad និងក្រុមគ្រួសារបានមកដល់ទីក្រុងមូស្គូ គឺនៅពេលដែលលោក ពូទីន បានសម្រេចចិត្តផ្តល់សិទ្ធិជ្រកកោនដល់អតីតមេដឹកនាំស៊ីរីក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

តាមដានយើងតាមរយៈ Telegram CPN Daily

យ៉ាងណាមិញ ការដួលរលំនៃការគ្រប់គ្រងជាប្រព័ន្ធដ៏យូរអង្វែងរបស់ក្រុមគ្រួសារ Assad វាបានក្លាយទៅជារឿងដ៏រន្ធត់មួយនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។

 Hayat Tahrir Al-Sham ដែលបានដឹកនាំការជំរុញដើម្បីបណ្តេញលោក Assad និងរដ្ឋាភិបាលរបស់គាត់បានចូលក្រុង Damascus កាលពីល្ងាចថ្ងៃសៅរ៍ ហើយបានដណ្តើមយកទីក្រុងសំខាន់នៃ Homs ប្រហែល 100 ម៉ាយ (160 គីឡូម៉ែត្រ) ភាគខាងជើងនៃរដ្ឋធានីក្នុងពេលតែមួយ។ ក្នុងនោះវាក៏មានតំបន់ផ្សេងទៀត នៃប្រទេស ដោយរួមទាំងនៅភាគខាងជើង ក្បែរព្រំដែនទួរគី និងនៅភាគខាងត្បូងថែមទៀតផង។

តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឲ្យមានការបះបោលនៅប្រទេសស៊ីរី?

ស៊ីរីត្រូវបានគេចាត់ថ្នាក់ថាជាប្រទេសដែលមានចំណូលទាបជាងគេ ដោយធនាគារពិភពលោកកាលពីក្នុងឆ្នាំ 2018 ជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់ខ្លួនដែលបានដួលរលំនៅចន្លោះឆ្នាំ 2010 និង 2020។ ជាក់ស្តែងការនាំចេញរបស់ស៊ីរីគឺមានតែគ្រាប់ប្រេងអូលីវ និងផូស្វាតប៉ុណ្ណោះ នេះបើយោង តាម ​​CIA សៀវភៅការពិតពិភពលោក។ ការនាំដ៏តិចតួច​វាមិនអាចធ្វើឲ្យប្រជាជននៅក្នុងប្រទេសមួយនេះចាកចេញពីភាពក្រីក្របាននោះទេ តែផ្ទុយទៅវិញ អតីតមេដឹកនាំផ្តាច់ Assad បែរជាមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ បើយោងទៅការរាយការពីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកប្រចាំក្នុងតំបន់បាន​និយាយ​ថា រដ្ឋាភិបាលស៊ីរីបានរស់នៅពឹងផ្អែកលើការ​ផលិត ​និង​ធ្វើចរាចរគ្រឿង​ញៀន ។

គួរបញ្ជាក់ថា បើទោះយ៉ាងណាក៏ដោយ លោក Donald Trump ដែលជាប្រធានាធិបតីឡើងតំណែងថ្មីរបស់សហរដ្ឋអាមេរិកបាន​និយាយ​ទៅកាន់​បណ្តាញ​សង្គម​​ថា សហរដ្ឋ​អាមេរិក​មិន​គួរ​មាន​អ្វី​ពាក់ព័ន្ធ​នឹងបដិវត្ត​ន៍នៅ​ស៊ីរីនោះឡោះយ។ ដោយលោក ​បានបន្ថែមទៀតថា  ព្រោះថារឿងមួយនេះវា​មិន​មែនគឺជាជម្លោះនៅក្នុងប្រទេស។

scroll to top