ថ្វីត្បិតតែអតិផរណារបស់ចិនមានភាពធូស្បើយ តែសេដ្ឋកិច្ចរបស់ប្រទេសមួយនេះនៅតែស្ថិតក្នុងហានិភ័យ

អតិផរណានៅក្នុងប្រទេសចិនហាក់ដូចជាមានធូស្រាល គឺនៅពេលដែលតម្លៃអាហារបានធ្លាក់ចុះមកវិញ។បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៩​ ខែធ្នូ ឆ្នាំ២០២៤ បានចុះផ្សាយថា កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំទីក្រុងប៉េកាំងនាពេលថ្មីៗនេះ គឺមានគោលបំណងចង់ឲ្យសេដ្ឋកិច្ចរបស់ប្រទេសខ្លួនមានសុវត្តិភាពប៉ុណ្ណោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រភពមួយនេះបានឲ្យដឹងបន្តថា ការថយចុះនៃផលិតភាពរបស់រោងចក្រក្នុងស្រុកវានៅតែជាកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាល ពោលគឺចិនមានបំណងចង់រក្សាបាននូវតំណែងក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបន្តទៀត។ បច្ចុប្បន្នចិនកំពុងតែស្វែងរកការទប់ទល់នឹងពន្ធគយថ្មីពីខាងសេតវិមានគឺនៅពេលដែល លោក Donald Trump ចូលកាន់ដំណែងជាផ្លូវការ នោះការតំឡើងពន្ធលើការនាំចូលទៅសហរដ្ឋអាមេរិក វានិងរុញច្រានឲ្យសេដ្ឋកិច្ចរបស់ចិនកាន់តែងាយផុយស្រួយ។

បើយោងតាមទិន្នន័យរបស់ NBS របស់ចិន លោក Dong Lijuan បាននិយាយថា ការប្រើប្រាស់ប្រចាំខែរបស់ប្រជាជនចិនបានធ្លាក់ចុះលឿនជាងឆ្នាំមុនទៅទៀតបើធៀបទៅនឹងរយៈពេលដូចគ្នា។ លោកបានមាននិយាយបន្តថា អតិផរណាស្នូលនៅក្នុងប្រទេសចិន បើទោះបីជាយើងមិនរាប់បញ្ចូលតម្លៃអាហារ និងឥន្ធនៈដែលប្រែប្រួលបានកើនឡើងដល់ 0.3% កាលពីខែមុនពី 0.2% ក្នុងខែតុលាក៏ដោយ តែវាក៏នៅតែជាតួរលេខដែលខ្ពស់ដដែល។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង 0.2% កាលពីខែមុន ហើយវាក៏បានកើតឡើងដដែលៗបែបនេះជារៀងរាល់ឆ្នាំ។ បើយោងទៅតាមអ្នកវាយតម្លៃរបស់ Reuters វិញ ពួកគេបានទស្សទាយថា អតិផរណានៅក្នុងប្រទេសនឹងកើនឡើងរហូតដល់ទៅ0.5% នៅចុងឆ្នាំ២០២៥ ខណៈដែល NBS បាននិយាយថា សន្ទស្សន៍អ្នកប្រើប្រាស់ (CPI) បានធ្លាក់ចុះ 0.6% ពីមួយខែទៅមួយខែនោះ មានន័យថា ការចូលកាន់តំណែងរបស់លោក Donald Trump វានឹងនាំឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនកាន់តែខ្លាំង។

scroll to top