លោក Xi Jinping ៖ សង្រ្គាមពាណិជ្ជកម្ម វានឹងកើតឡើង តែគ្មានអ្នកឈ្នះនោះទេ

ប្រធានាធិបតីចិនលោក Xi Jinping បានព្រមានសហរដ្ឋអាមេរិកជុំវិញការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មវិញដោយលោកបាននិយាយថា បើទោះជាការនាំចេញរបស់ខ្លួនទៅកាន់អាមេរិកបានធ្លាក់ចុះក៏ដោយ តែលោកបានប្តេជ្ញាការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសដល់ទីបញ្ចប់។

តាមដានយើងតាមរយៈ Telegram CPN Daily

ការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន វាបានក្លាយទៅរឿងមួយដ៏ក្តៅគគុកសម្រាប់បណ្តាលប្រទេសដែលពឹងផ្អែកលើការនាំចេញ។ តែបើទោះជានេះក្តី លោក ស៊ី ជីងពីញ បាន​និយាយ​ថា​៖ សង្គ្រាម​ពន្ធគយ សង្គ្រាម​ពាណិជ្ជកម្ម និង​សង្គ្រាម​បច្ចេកវិទ្យា រវាងចិននិង សហរដ្ឋអាមេរិក វានឹង​គ្មាននរណាម្នាក់អាចឈ្នះ​បាននោះទេ​។

«​ចិនតែងមាន​ជំនឿ​ថា ​ទាល់តែ​ចិន​ល្អ​ទើប​ពិភពលោក​ល្អ​ ដូច្នេះដើម្បីឲ្យពិភពលោករស់នៅដោយល្អប្រសើរ លុះត្រាតែមានចិន»។

គួរបញ្ជាក់ថា ប្រធានាធិបតីបានថ្លែងបែបនេះ គឺបន្ទាប់ពីការនាំចេញរបស់ប្រទេសខ្លួបានចុះខ្សោយជាលំដាប់។ ប្រទេសចិនគឺជាប្រទេសមួយដែលពឹងផ្អែកលើការនាំចេញជាចម្បង ហើយទីផ្សាដ៏ធំរបស់ខ្លួននោះគឺជាសហរដ្ឋអាមេរិក ដែលយើងអាចនិយាយបានថា អាមេរិកគឺជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើន ខណៈបើទោះបីតម្រូវការក្នុងស្រុកបានធ្លាក់ចុះយ៉ាងណាក៏ដោយ។

បើយោងទៅតាមរបាយការណ៍ពីខាងរ៉យទ័រ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ការនាំចេញរបស់ចិនបានកើនឡើងត្រឹមតែ 6.7% នៅក្នុងខែវិច្ឆិកា  តែកាលពីក្នុងខែតុលា ការនាំចេញគឺមានកំណើន រហូតដល់12.7% ឯណោះ។ តើការចូលកាន់តំណែងរបស់លោក Donald Trump វាពិតជាអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ?

ជុំវិញគោលនយោបាយរបស់ប្រធានាធិបតីកាន់តំណែងថ្មីរបស់សហរដ្ឋអាមេរិក ដែលស្តីពីអនុវត្តន៍ដំឡើងពន្ធគយនាំចូល ក្នុងនោះមានអ្នកសេដ្ឋកិច្ចជាច្រើនបានទស្សទាយថា អ្វីដែលចិនចាប់ធ្វើមុនគេនោះ គឺការបញ្ចុះតម្លៃពន្ធលើការនាំចេញឲ្យកាន់តែទាប គឺដើម្បីសមាមាត្រនឹងពន្ធដែលឡើងនៅអាមេរិក។

scroll to top