តម្លៃ​ប្រេង​បានកើនឡើង ដែលបណ្តាលមកពី​គោល​នយោបាយ​រូបិយវត្ថុ របស់ប្រទេស​ចិន

តម្លៃប្រេងបានកើនឡើងបន្តិចកាលពីព្រឹកថ្ងៃពុធ គឺបន្ទាប់ពីក្រុងប៉េកាំងបានប្រកាសពីគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយមេដឹកនាំប្រទេសមួយនេះបាននិយាយថា តម្រូវការក្នុងស្រុកនិងមានការកើនឡើងយ៉ាងយូបំផុតនៅក្នុងឆ្នាំ2025 នេះបើយោងតាមការចុះផ្សាយពី CNBC កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រេងឆៅក្នុងមួយ Brent បានកើនឡើង 10 សេន ឬ 0.14% ដែលស្មើរនឹង 72.29 ដុល្លារក្នុងមួយបារ៉ែលហើយទិន្នន័យនេះគឺយើងគិតត្រឹមម៉ោង 01:31 GMT ខណៈតម្លៃប្រេងឆៅកម្រិតមធ្យម West Texas របស់អាមេរិក បានកើនឡើង 9 សេន ឬ 0.13% ដែលស្មើនឹង 68.68 ដុល្លារ។

ប្រទេសចិនបានព្យាយាមប្រកាសពីគោលនយោបាយរបស់ខ្លួនម្តងហើយម្តងទៀត ជាពិសេសគឺការជំរុញសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងការបន្ធូរបន្ថយជំហររបស់មេដឹកនាំទីក្រុងប៉េកាំងជាលើកដំបូងក្នុងរយៈពេល 14 ឆ្នាំចុងក្រោយនេះ។ តែបើទោះជាយ៉ាងនេះក្តី ចិនក៏មិនទាន់បង្ហាញពីគោលបំណងរបស់ខ្លួនដែរ លុះត្រាតែលោក Donald Trump ចាប់ផ្តើមអនុវត្តន៍ជាមុនសិន។

អ្នកសង្កេតការណ៍របស់ CNBC បានរកឃើញទៀតថា ការ​នាំ​ចូល​ប្រេងឆៅ​របស់​ចិន​បាន​កើន​ឡើង​ ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែដំបូង គឺប្រមាណជា 14% បើធៀប​នឹង​ឆ្នាំ​មុន។ ក្នុងនោះលោក Mukesh Sahdev ប្រធានផ្នែកវិភាគប្រេងនៅ Rystad Energy បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសចិន ទំនងជាមិនផ្តល់ការគាំទ្រច្រើនដល់តម្លៃនោះទេ គឺរហូតទាល់តែលោក Trump ចាប់ផ្តើមធ្វើសកម្មភាព 2.0។

លោកបាននិយាយបន្តថា ការកើនឡើងនៃតម្លៃប្រេង ក្នុងក៏បណ្តាលមកសហរដ្ឋអាមេរិកបានបង្កើនការស្តុកប្រេងឆៅ និងឥន្ធនៈរហូតដល់ទៅ 2 ដង កាលពីសប្តាហ៍មុនផងដែរ។ បើយោងតាម ប្រភពទីផ្សារបានឲ្យដឹងថា ស្តុកប្រេងឆៅនៅអាមេរិកបានកើនឡើងចំនួន2.45 លានបារ៉ែលដោយចប់ត្រឹមថ្ងៃទី 6 ខែធ្នូ ឆ្នាំ២០២៤។

scroll to top