សេដ្ឋកិច្ចកំពុងតែឆ្ពោះទៅរកដំណើរការមួយដ៏ល្អ គឺនៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump ត្រៀមខ្លួនចូលក្នុងសេតវិមាន នេះបើយោងតាម ប្រធានសេដ្ឋវិទូ របស់ Moody’s Analytics លោក Mark Zandi ។
លោក Zandi បាននិយាយនៅក្នុងសន្និសីទមួយ គឺបន្ទាប់ពីលោកបានធ្វើកំណត់សម្គាល់ថា ចាប់តាំងពីលោក Trump បានជាប់ឆ្នោតផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងរហូតដល់ទៅ 3% ហើយចំពោះទីផ្សាភាគហ៊ុនវិញ វាក៏បានកើនឡើងដូចគ្នាដែរ។
តែផ្ទុយទៅវិញនៅក្នុងឆ្នាំ 2025 លោក Zandi បានលើកឡើងទៀតថា សេដ្ឋកិច្ចនឹងជួបខ្យល់ ភ្លៀងច្រើនជាងឆ្នាំនេះទៅទៀត។ ព្យុះភ្លៀងដ៏មានសក្ដានុពល គឺវាបណ្តាលមកពី ពិភពលោកនិងស្ថិតនៅក្រោមទំរង់រដ្ឋាបាលថ្មី ដែលផ្ទុយពីគោលនយោបាយរបស់លោក Joe Biden ស្ទើទាំងស្រុង។
គោលនយោបាយអន្តោប្រវេសន៍ និងការដំឡើងពន្ធនាំចូលវានឹងប៉ះពាល់ខ្លាំងដល់បណ្តាលប្រទេសដែលពឹងផ្អែកលើសវិស័យខាងលើខ្លាំងជាងគេ។ លោក Zandi បាននិយាយបន្តថា តាមពិតទៅវាមិនមែនបែបនេះទាំងស្រុងនោះទេ ប្រសិនបើពន្ធត្រូវបានដំឡើង មានន័យថាផលប៉ះពាល់មុនគេនោះ វាគឺការចំណាយរបស់ប្រជាជនអាមេរិកដែលកាន់តែខ្ពស់ជាងមុនទៅវិញទេ។
គួររំលឹកថា លោក Trump បាននិយាយថា លោកនឹងដាក់ពន្ធ 10% ឬ 20% លើការនាំចូលទាំងអស់នៅទូទាំងក្រុមប្រឹក្សាភិបាល។ បើយោងទៅតាមរបាយការណ៍មួយដែលបានមកពីសហព័ន្ធលក់រាយជាតិ (NRF) បានឱ្យដឹងថា គោលនយោបាយពន្ធសកលរបស់ លោក Trump អាចបណ្តាលឱ្យតម្លៃទំនិញក្នុងទីផ្សាអាមេរិកកើនឡើងខ្ពស់ជាងគេនោះ គឺទៅលើសម្លៀកបំពាក់ ប្រដាប់ក្មេងលេង គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងស្បែកជើង ជាដើម ។
បើយោងទៅតាមការដកស្រង់ពី ការិយាល័យស្ថិតិការងារ ពួកគេបានរៀបរាប់ប្រាប់ NRF ថា ផលប៉ះពាល់នៃពន្ធគយនឹងមានការឡើងថ្លៃប្រហែលជាពីរខ្ទង់ ។ ឧទាហរណ៍ ការចំណាយលើសម្លៀកបំពាក់អាចកើនឡើងចន្លោះពី 12.5% ទៅ 20.6% មានន័យថាខោខូវប៊យបុរសតម្លៃ 80 ដុល្លារនឹងមានតម្លៃចន្លោះពី 90 ទៅ 96 ដុល្លារជំនួសវិញ។
ការឡើងថ្លៃនៃទំនិញ វានឹងចូលទៅបង្រួមថវិកាអ្នកប្រើប្រាស់ ជាពិសេសសម្រាប់គ្រួសារដែលមានចំណូលទាបមុនគេ ហើយទន្ទឹមនឹងនោះ អ្នកចំនូលមធ្យម និងខ្ពស់ក៏ចាប់ផ្តើមបន្ថយការចំណាយរបស់ពួកគេតាមដែលអាចធ្វើទៅបាន។
រាល់ហេតុផលខាងលើ ទើបធ្វើឲ្យលោក Mark Zandi ធ្វើការវាយតម្លៃថា ការត្រឡប់មកវិញរបស់លោក Donald Trump វានិងនាំមកនៅការកាត់បន្ថយចំណាយមុនគេ បន្ទាប់មកទើបជះឥទ្ធិពលទៅលើក្រុមបណ្តាលប្រទេសដែលពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក។
