ប្រទេសតួកគីបានកាន់កាប់ 65% នៃទីផ្សារយន្តហោះគ្មានមនុស្សបើក នៅទូទាំងពិភពលោក

នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក Baykar លោក Bayraktar  បាននិយាយថា ប្រទេសទួរគីបានដណ្តើមយកចំណែកទីផ្សាប្រហែលជា65 ភាគរយទូទាំងពិភពលោក គឺការនាំចេញយន្តហោះគ្មានមនុស្សបើក។

តាមដានយើងតាមរយៈ Telegram CPN Daily

ថ្វីត្បិតតែនៅក្នុងទីផ្សានាពេលបច្ចុប្បន្នពោលពេញទៅដោយការប្រកួតប្រជែងខ្លាំងយ៉ាងណា តែអ្វីដែលសារព័ត៌មាន Daily Sabah បានលើកឡើងនាពេលថ្មីៗនេះ គឺពួកគេមិននឹកស្មានថា គ្រាន់តែក្រុមហ៊ុនទួរគីតែម្នាក់ឯងសោះ បែរជាអាចដណ្តើមយកទីផ្សាមួយនេះបានរហូតដល់ជិត 60 ភាគរយទៅហើយ។

បើយោងតាមការរៀបរាប់ពីលោក Bayraktar  បាននិយាយថា ក្រុមហ៊ុនផលិត Drone ដ៏ធំបំផុតរបស់ទួរគីបាននាំមុខលើការលក់ 3 ឆ្នាំជាប់ៗគ្នាហើយ ម្យ៉ាងទៀតទំហំមួយនេះ គឺធំជាងការលក់របស់អាមេរិកទៅទៀត។

ក្រុមហ៊ុនដែលជាដៃគូរវិស័យការពារជាតិទួរគី បានចូលរួមចំណែករកចំណូលជូនរដ្ឋសរុបបានប្រហែលជាមួយភាគបីនៃការលក់ដែលមានតម្លៃជាមធ្យម 5.5 ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោក Bayraktar បាននិយាយបន្ថែមថា យន្តហោះគ្មានមនុស្សបើក TB2 របស់ Baykar គឺស្ថិតក្នុងចំណោមយន្តហោះគ្មានមនុស្សបើកទាំងអស់ ដែលប្រទេសខ្លួនបាននាំចេញច្រើនបំផុតនៅលើពិភពលោក ហើយវាក៏បានរកចំណូលឲ្យក្រុមហ៊ុនរបស់លោកប្រមាណជិត 90 ភាគរយនៃប្រាក់ចំណូលរបស់ Baykar ទាំងមូលផងដែរ។

គួររំលឹកថា កាលពីខែសីហា ក្រុមហ៊ុន Baykar បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក TB2 ទៅកាន់ប្រទេសចំនួន 34 និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធធុនធ្ងន់ Akıncı ទៅកាន់ប្រទេសចំនួន 10។ ការបញ្ជាទិញជាហូរហែរ វាគឺជាទិន្នន័យមួយបង្ហាញឲ្យយើងដឹងបន្ថែមថា ប្រាក់ចំណូលដែលទួរគីទទួលបានពីវិស័យមួយនេះក្នុងឆ្នាំ 2024 គឺវាអាចកើនឡើងជាងឆ្នាំមុនៗទៅទៀត។

មិនត្រឹមតែប៉ុណ្ណោះក្នុងនោះលោក Bayraktar បានបង្ហើបទៀតថា ក្រុមហ៊ុនរបស់លោក និងចាប់ផ្តើមផលិតដ៏យន្តហោះគ្មានមនុស្សបើកខ្នាតយក្ស TB3 ដើម្បីពង្រីកចំណែកទីផ្សារបស់ខ្លួនថែមទៀតផង ។

scroll to top