ការប្រកួតប្រជែងទៅកាន់លំហរអាកាស វាគឺជាការប្រកួតមួយដែលរាល់បណ្តាលប្រទេសអភិវឌ្ឍទាំងអស់នៅក្នុងពិភពលោក កំពុងតែចង់បង្ហាញពីសមត្ថភាពរបស់ពួកគេ ឲ្យពិភពលោកបានដឹងថា បច្ចេកវិទ្យានៅក្នុងប្រទេសខ្លួនគឺកំពុងតែឈានមុខ។
បើយោងតាមការចុះផ្សាយពី Bloomberg កាលពីថ្ងៃទី ១៩ ខែធ្នូនេះបានឲ្យដឹងថា ប្រទេសសូម៉ាលីនឹងផ្តល់ជាទីតាំងដល់ប្រទេសទួរគីដើម្បីបាញ់បង្ហោះ គ្រាប់រ៉ុក្កែតសាកល្បងមុនពេលចូលប្រកួត។
បើយោងតាមការលើកឡើងពីប្រធានាធិបតីប្រទេសសូម៉ាលី លោក Hassan Sheikh Mohamud លោកបានមានប្រសាសន៍ថា ឥឡូវនេះប្រទេសទួរគីកំពុងសាងសង់កន្លែងបាញ់គ្រាប់រ៉ុក្កែតនៅក្នុងប្រទេសខ្លួន ដើម្បីសម្រេចបាននូវមហិច្ឆិតារបស់ពួកគេក្នុងការចូលរួមបង្ហាញពីការអភិវឌ្ឍវិស័យអវកាសដែលពួកគេបានត្រៀមតាំងពីឆ្នាំ2021 មក។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ វាគឺជាផែនការរបស់ទួរគី ដែលចាប់ផ្តើមដំបូងដោយជា ការសាងសង់កំពង់ផែអវកាស និងបច្ចេកវិទ្យាផ្កាយរណប ហើយបន្ទាប់មកក៏សាកល្បងទៅបាញ់ទៅកាន់ឋានព្រះច័ន្ទ។
យើងខ្ញុំសូមបញ្ជាក់សារជាថ្មីថា ទួរគីបានចំណាយ លើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) លើការរុករក និងការប្រើប្រាស់លំហអាកាសច្រើនជាង 146 ដងទៅទៀតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ហើយប្រសិនបើយើងបូកការចំណាយទាំងអស់នោះវិញគឺវាមានតម្លៃជាង 4.7 លានដុល្លារកាលពីឆ្នាំ 2013 និង ប្រហែលជា 63 លានដុល្លារក្នុងឆ្នាំ 2023 ។
តែបើទោះជាយ៉ាងណាក៏ដោយ ប្រភពខាងលើបាននិយាយថា ចំពោះផលប្រយោជន៍ដែលប្រទេសសូម៉ាលីទទួលបានពីទួរគីក្នុងការធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ វាអាចមិនមែនជាផលតបស្នងភ្លាមៗនោះទេ វាអាចជាភាគលាភមួយចំនួនប្រសិនបើទួរគីឈ្នះការប្រកួត។
