អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសដោយយោធាមីយ៉ាន់ម៉ានៅភាគនភាគខាងលិចនៃរដ្ឋរ៉ាឃីនាសប្តាហ៍នេះ វាបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈដែលប្រទេសនេះនៅតែបន្តជាប់គាំងនៅក្នុងអំពើហិង្សារយៈពេលបួនឆ្នាំបន្ទាប់ពីរដ្ឋប្រហារ។
ប្រភពមួយនេះបាននិយាយបន្ថែមថា កងកម្លាំងរដ្ឋាភិបាលយោធាបានវាយប្រហារលើភូមិ Kyauk Ni Maw ដែលជាភូមិមួយក្នុងសង្កាត់កោះ Ramree ហើយវាបានសម្លាប់មនុស្សជាង 40 នាក់ និងបំផ្លាញផ្ទះរបស់ប្រជាជនប្រហែល 500 ខ្នង ដោយមូលហេតុបែបនេះហើយទើបមានមនុស្សប្រមាណ 3.5 លាននាក់ត្រូវផ្លាស់ទីលំនៅជាបន្ទាន់។
គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលស្របច្បាប់គឺលោកស្រី Aung San Suu Kyi ត្រូវបានពួកយោធាទម្លាក់កាលពីឆ្នាំ2021 ប្រទេសមួយនេះបានធ្លាក់ចូលទៅក្នុងវបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ។ ប្រភពដដែលបាននិយាយទៀតថា ការក្រោកឈរដើម្បីទាមទារឯករាជ្យវាបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានគេក្រុមយោធាសម្លាប់ដោយមិនញញើតដៃ។
បើយោងតាមការរៀបរាប់ពីមន្ត្រីរបស់ UN ម្នាក់បាននិយាយប្រាប់ AFP កាលពីព្រឹកមិញនេះថា ការតវ៉ាប្រឆ្នាំរបស់ប្រជាពលរដ្ឋ វាបានធ្វើឲ្យប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលនេះកំពុងតែប្រឈមនឹងវិបត្តិស្បៀងអាហារមុនគេ។ ដោយក្នុងនោះមានអ្នកសម្របសម្រួលមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា ប្រជាជនក្នុងរដ្ឋឃីន មិនមែនស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមយោធាតែមួយមុខនោះទេ តែខណៈពេលនោះពួកគេក៏គ្មានចំណីអាហារគ្រប់គ្រាន់សម្រាប់បរិភោគផងដែរ។
ថ្លែងទៅកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ាការណ៍កាលពីថ្ងៃសុក្រ ខាងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិជាចម្បង។
គួរបញ្ជាក់ថា សម្រាប់ការអំពាវនាវខាងលើនេះ គឺដើម្បីឲ្យភាគីទាំងអស់ “ធានាការទទួលបានជំនួយមនុស្សធម៌ដោយគ្មានឧបសគ្គ ដើម្បីផ្តល់ជំនួយឲ្យបានទាន់ពេលវេលាដល់ជនរងគ្រោះ”។
