ស្ថាបនិកគំនូរជីវចល បានក្លាយទៅជាមហាលសេដ្ឋីមួយរូប ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតរបស់ចិន

ប្រធានក្រុមហ៊ុន Bloks Group Ltd. លោក Zhu Weisong ត្រូវបានគេចាត់ថា ជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសចិន  គឺបន្ទាប់ពីលោកបានបង្ហាញពីចំនួនទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនដែលមានតម្លៃប្រមាណជា $215 លានដុល្លារ។ ចំពោះការប្រកាសកាលពីថ្ងៃសុក្រនេះផងដែរ វាក៏បានធ្វើឲ្យភាគហ៊ុនរបស់លោកបានកើនឡើងប្រហែលជា 41% នៅលើការជួញដូរដំបូងនៃឆ្នាំ២០២៥ នេះថែមទៀតផង។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងទៅតាមការចុះផ្សាយពីទស្សនាវដ្តី Forbes កាលពីថ្ងៃទី ១០ ខែមករា បានឲ្យដឹងទៀតថា លោក Zhu គាត់ធ្លាប់ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនហ្គេមដ៏ធំមួយរបស់ហុងកុង ហើយស្ទើរតែពាក់កណ្តាលជីវិតរបស់លោកទៅហើយដែលគាត់បានរកចំណូលពីការផលិតប្រដាប់ក្មេងលេង សៀវភៅណែនាំសម្រាប់កុមារ និងគំនូរជីវចលជាដើម។ យ៉ាងណាមិញ សម្រាប់របរមួយដែលគ្រាន់តែជាការផ្តោតទៅចំណូលចិត្តរបស់កុមារ វាបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់គាត់ទាំងមូលនាពេលនេះគឺមានតម្លៃប្រហែល 1.7 ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ថា អតីតវិស្វករផ្នែកទន់លោក Zhu Weisong រូបនេះ គាត់មិនមែនមានមុខរបរដូចការរៀបរាប់ខាងលើប៉ុណ្ណោះទេ តែក្នុងរយៈជាច្រើនឆ្នាំកន្លងមកនេះគាត់ក៏មានចំណូលផ្សេងទៀតដែលបានមកពីហ្គេមចិន Youzu Interactive ដែលបានជំរុញឲ្យទ្រព្យសម្បត្តិសរុបរបស់គាត់បានឈានទៅដល់ 2 ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។

លោក Zhu បច្ចុប្បន្នគាត់មានអាយុ 42 ឆ្នាំ គឺជាស្ថាបនិកមួយរូបដែលបានបង្កើត Bloks កាលពីឆ្នាំ 2014។ លោក Zhu គាត់គឺជាអ្នកបង្កើតឲ្យមានហ្គេមអនឡាញដែលមានឈ្មោះថា League of Angels ដំបូងគឺនៅក្នុងក្នុងទីក្រុង Shenzhen។ ហើយបន្ទាប់មកលោកក៏ចាប់ផ្តើមលក់ ប្រដាប់ប្រដាក្មេងលេងដែលធ្វើពីឥដ្ឋ ការបង្កើតឲ្យមានរូបតួអក្សរផ្គុំដែលត្រូវបានគេយកទៅប្រើប្រាស់ពាសពេញពិភពលោក បូករួមទាំងគំនូរជីវចលដ៏ល្បីល្បាញ ដែលរួមមាន Ultraman និង Transformers ។

scroll to top