ក្រុមហ៊ុន Blue Origin ដែលគេស្គាល់ថាជាដៃគូរប្រកួតប្រជែងដ៏ធំជាងគេរបស់ Space X បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតែត្រៀមខ្លួនក្នុងការបញ្ជូនយានទៅកាន់គន្លងតារាវិធីជាលើកដំបូង នេះបើយោងតាមការចុះផ្សាយពី CNN កាលពីថ្ងទី ១១ ខែមករា ឆ្នាំ២០២៥។
បើគិតមកទល់នឹងពេលនេះ គឺជិតមួយសតវត្សន៍ទៅហើយដែលលោក Jeff Bezos បានបង្កើតក្រុមហ៊ុន Blue Origin ប៉ុន្តែអ្វីដែលគួរសោកស្តាយ គឺលោកមិនអាចប្រជែងឈ្នះក្រុមហ៊ុន Space X នោះឡើយ។ យ៉ាងណាមិញ ការកំណត់នូវគោលដៅមួយដ៏ជាក់លាក់ វាមិនអាចធ្វើឲ្យមហាលរូបនេះរាលថយនោះឡើយ នៅដើមឆ្នាំ ២០២៥ នេះ លោក Jeff Bezos បានប្រកាសជាសាធារណៈតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X , ប៉ុស្តិ៍ YouTube របស់ Blue Origin ថា ក្រុមហ៊ុនរបស់លោកនឹងបាញ់បង្ហោះរ៉ុក្កែត New Glenn ជាលើកដំបូងនៅវេលាម៉ោង 1 ព្រឹក ថ្ងៃច័ន្ទ ពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា។ ដោយលោកបាននិយាយបន្ថែមទៀតថា នៅក្នុងលក្ខខណ្ឌអាកាសធាតុក្បែរមាត់សមុទ្រ វាជាកន្លែងដែលក្រុមហ៊ុនសង្ឃឹមថានឹងអាចយកមកវិញនូវផ្នែកនៃគ្រាប់រ៉ុក្កែតបន្ទាប់ពីការបាញ់បង្ហោះ។
គួរបញ្ជាក់ថា រ៉ុក្កែត New Glenn វាមានប្រវែងប្រហែល 320 ហ្វីត (98 ម៉ែត្រ)។រ៉ុក្កែត New Glenn មិនត្រឹមតែជារ៉ុក្កែតរបស់ក្រុមហ៊ុន Blue Origin ដំបូងគេដែលត្រូវបានរចនាឡើងដើម្បីអាចដឹកផ្កាយរណបទៅកាន់ទីអវកាសប៉ុណ្ណោះទេ តែវាក៏ស្ថិតក្នុងចំណោមរ៉ុក្កែតដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកផងដែរ។ រ៉ុក្កែត New Glenn វាក៏ត្រូវបានចាត់ថ្នាក់ជាយានបាញ់បង្ហោះធុនធ្ងន់មួយប្រភេទ ដែលអាចផ្ទុកថាមពលច្រើនជាងពីរដង។
ប្រសិនបើបេកកម្មមួយនេះទទួលបាននូវជោគជ័យនោះ ក្រុមហ៊ុន Blue Origin និងកាន់តែមានភាពជឿជាក់កាន់តតែខ្លាំងឡើងក្នុងការយកឈ្នះក្រុមហ៊ុន SpaceX របស់ លោក Elon Musk ដែលជាអ្នកគ្រប់គ្រងលើវិស័យបាញ់បង្ហោះជាយូរមកហើយ។
